ផ្នែកទី២នៃផ្លូវរថភ្លើងឡាវ-ថៃ គ្រោងនឹងបើកដំណើរការនៅ ចុងឆ្នាំ២០២២នេះ

ដោយ: លាងហួរ

បាងកក: ដំណាក់កាលទី២ នៃគម្រោងសាងសង់ផ្លូវដែកឡាវ-ថៃ (វគ្គទី២) ឥឡូវនេះជិតបញ្ចប់ការសាងសង់រួចរាល់ហើយ បន្ទាប់ពីមានការពន្យារពេលមួយរយៈ។

គម្រោង នេះ ត្រូវ បាន គេ រំពឹង ថា នឹង បើក ឱ្យ ប្រើប្រាស់ ជា សាធារណៈ នៅ ចុង ឆ្នាំ ២០២២នេះ ។

ស្ថានីយ៍វៀងច័ន្ទន៍ រឺស្ថានីយ៍ខាំសាវ៉ាតនៃដំណាក់កាលទី២ មានទីតាំងនៅភូមិខាំសាវ៉ាត ស្រុកសាយសេដ្ឋា ដោយមានគោលដៅកែលម្អសេវាកម្មដឹកជញ្ជូនក្នុងតំបន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីទទួលបន្ទុកម្នាក់បានប្រាប់កាសែត Vientiane Times កាលពីថ្ងៃពុធថា គម្រោងនេះត្រូវបានបញ្ចប់៩៩,៣៧ភាគរយរួចទៅហើយ។

គម្រោងនេះត្រូវបានគេរំពឹងថា នឹងបើកឱ្យដំណើរការប្រើប្រាស់ ជា សាធារណៈ នៅចុង២០២២ឆ្នាំនេះ រឺដើមឆ្នាំ២០២៣ ។

ដំណាក់កាលទី២ នៃគម្រោងរួមមានការពង្រីកផ្លូវដែក ប្រវែង៧,៥គីឡូម៉ែត្រពីស្ថានីយ៍ថា ណាឡាងនៅព្រំដែនថៃទៅស្ថានីយវៀងច័ន្ទ។

គម្រោងថ្មីនេះ នឹងត្រូវចំណាយថវិកាអស់៩៩៤,៧លានបាត ដែលក្នុងនោះ៣០ភាគរយជាជំនួយ និង៧០ភាគរយជាប្រាក់កម្ចី ដែលមានការប្រាក់ទាបពីទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសជិតខាងរបស់ប្រទេសថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here