តម្លៃលំនៅដ្ឋាននៅសឹង្ហបុរី នៅតែបន្តហក់ឡើងក្នុងត្រីមាសទី៣

ដោយ៖ វុទ្ធី

សឹង្ហបុរី៖ តម្លៃលំនៅដ្ឋានឯកជននៅសឹង្ហបុរី បានកើនឡើង ០,៨ ភាគរយនៅក្នុងត្រីមាសទី ៣ ឆ្នាំ២០២០ ធៀបនឹងត្រីមាសមុន។ នេះបើយោងតាមការប៉ាន់ស្មាន ដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសឹង្ហបុរី (URA) ក្នុងសប្តាហ៍នេះ។”

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍អចលនទ្រព្យលំនៅដ្ឋានឯកជន បានកើនឡើង ១,២ ពិន្ទុពី ១៥២,៦ ពិន្ទុនៅត្រីមាសទី ២ ដល់ ១៥៣,៨ ពិន្ទុនៅត្រីមាសទី៣។ ការកើនឡើងនេះគឺច្រើនជាងការកើនឡើង ០.៣ ភាគរយរវាងត្រីមាសទី ១ និងទី ២ ។
របាយការណ៏បានបង្ហាញថា តម្លៃលក់លំនៅដ្ឋានបន្តនៅតំបន់ HDB កើនឡើង ១,៤% នៅត្រីមាសទី ៣ ខណតម្លៃអចលនៈទ្រព្យលំនៅដ្ឋានឯកជនជាន់ទីមួយ នៅក្នុងតំបន់កណ្តាលបានធ្លាក់ចុះ ៤,៩ ភាគរយ បើប្រៀបធៀបទៅនឹងកំណើន ២,៧ ភាគរយនៅក្នុងត្រីមាសមុន។

តម្លៃនៅតំបន់ក្រៅតំបន់កណ្តាលក៏បានកើនឡើង ១,៧ ភាគរយផងដែរ បើប្រៀបធៀបទៅនឹងកំណើន ០.១ ភាគរយក្នុងត្រីមាសមុន។

ចំពោះលំនៅដ្ឋានជាប់ដី តម្លៃបានកើនឡើង ៣,៨ ភាគរយ បន្ទាប់ពីមិនមានការប្រែប្រួលក្នុងត្រីមាសទី ២ ។
លោក ស្រី Christine Sun ប្រធានផ្នែកស្រាវជ្រាវនិងប្រឹក្សានៅ OrangeTee & Tie មានប្រសាសន៍ថា“ ភាពធន់ក្នុងទីផ្សារអចលនៈទ្រព្យកំពុងតែបង្ហាញចេញ ដោយសារតែភាពមិនប្រាកដប្រជានៅក្នុងទស្សនវិស័យសេដ្ឋកិច្ច និងការងារក្នុងពេលដែលស្ថានភាពនៃជំងឺកូវីដ១៩”។

លោកស្រី Sun បន្តថា “វាក៏មិនធ្លាប់មានពីមុនមកដែល ទីផ្សារបានកែប្រែការកែតំរូវតម្លៃដ៏សំខាន់ ក្នុងកំឡុងពេលមានជំងឺរាតត្បាតនាពេលបច្ចុប្បន្ន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here