សហគ្រិនត្រូវការ ៤ចំណុចនេះចាំបាច់ នៅក្នុងសម័យបច្ចេកវិទ្យាទំនើប

ដោយ៖ ចរិយា

ភ្នំពេញ៖ ប្រទេសកម្ពុជាយើង បាននិងកំពុងអភិវឌ្ឍខ្លួនយ៉ាងសកម្ម ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសដែលមានរីកចម្រើន ហើយបច្ចេកវិទ្យា ទើបអាចជំរុញឱ្យសេដ្ឋកិច្ចប្រទេស ដើរទាន់នឹងប្រទេសជិតខាងនានា។
ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗចំនួន ៤ ដែលជាតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន និងពេលខាងមុខ៖

ទី១, បច្ចេកវិទ្យា Artificial Intelligence (AI) និង Machine Learning
បច្ចេកវិទ្យាធំបំផុតនាពេលបច្ចុប្បន្ននេះដែលត្រូវបានផ្លាស់ប្តូររបៀបធ្វើអាជីវកម្មដូចជាក្រុមហ៊ុន Netflix Inc និងក្រុមហ៊ុន Amazon ជាដើម ដែលកំពុងប្រើប្រាស់យ៉ាងសកម្មរាល់ថ្ងៃ ហើយបានផ្លាស់ប្តូរការប្រតិបត្តិការ
របស់អាជីវកម្ម ក្នុងក្រុមហ៊ុន គឺផ្តល់ឱ្យម៉ាស៊ីនដែលមានសមត្ថភាពក្នុងការរៀនសូត្រដោយខ្លួនឯងហើយធ្វើការសំរេចចិត្តស្វយ័ត យ៉ាងមានប្រសិទ្ធិភាពថែមទៀត ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២, Internet of Things ឬ IOT
មានន័យថា ឥឡូវនេះយើងមានឧបករណ៍ដែលទាក់ទងគ្នានិងឆ្លាតជាងមុនដែលបានចាប់ផ្តើមជាមួយទូរស័ព្ទរបស់យើង។ ឥឡូវនេះ យើងមាននាឡិកាវៃឆ្លាត យើងមានទូរទស្សន៍វៃឆ្លាត ហើយឆាប់ៗនេះ អ្វីៗទាំងអស់នឹងឆ្លាតវៃ។ ឧបករណ៍ ដែលអាចឱ្យមនុស្សទាក់ទងគ្នាបានក្នុងអាជីវកម្មងាយស្រួល ហើយឧបករណ៍ទាំងនោះ ប្រាកដជាផ្លាស់ប្ដូរពិភពលោករបស់យើងទៅក្នុងសម័យកាលបច្ចេកវិទ្យា ដែលកាន់តែមានភាពសម្បូរបែប។

ទី៣, Wearable Technology
ឧបករណ៍បច្ចេកវិទ្យាដែលអាចពាក់បាន វាបានចាប់ផ្តើមក្លាយខ្លួនជាអ្នកតាមដានសម្បទារបស់យើងប្រចាំថ្ងៃ និងជួយរំលឹកពីការងារចាំដែលយើងបានកំណត់ ប៉ុន្តែមិនយូរប៉ុន្មាននឹងមានឧបករណ៍វៃឆ្លាតជាងនេះទៅទៀត ដែលនឹងធ្វើឱ្យជីវិតរបស់យើងនៅពេលអនាគត កាន់តែភាពងាយស្រួលក្នុងប្រាស្រ័យទាក់ក្នុងជំនួញ និងអាជិវកម្មជាងទៅទៀត។

ទី៤, Big Data

ឥឡូវនេះ យើងមានតម្រូវការរក្សាទុកទិន្នន័យច្រើន សម្រាប់អាជីវកម្ម ហើយទិន្នន័យក៏មានក្បួនដោះស្រាយឆ្លាតវៃ ដែលអាចទាញយកការយល់ដឹងមកដោយស្វ័យប្រវត្តិ ដែលនឹងផ្តល់ឱ្យក្រុមហ៊ុននូវការយល់ដឹងដែលមិនធ្លាប់មានពីទិន្នន័យរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here