ដោយ:លាងហួរ
វៀតណាម: ទីក្រុងហូជីមិញរំពឹងថានឹងសាងសង់ លំនៅឋានសម្រាប់អ្នកមានចំណូលទាប ប្រហែល៣៥.០០០យូនីតពីឆ្នាំ២០២១ ដល់២០២៥និងជិត៥៨.០០០យូនីត ដែលមានផ្ទៃក្រឡា៤,០៨លានម៉ែត្រការ៉េនៅឆ្នាំ២០៣០។
ក្រុមប្រឹក្សាប្រជាជនក្រុងអាណត្តិទី១០ បានអនុម័តសេចក្តីសម្រេចចិត្តស្តីពី ការអភិវឌ្ឍន៍លំនៅដ្ឋានពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០។
ក្នុងចំណោមលំនៅឋានសង្គមសរុប ផ្ទះជួលប្រហែល៧០០០ដែលមានផ្ទៃដី៥០០.០០០ម៉ែត្រការ៉េ និងកន្លែងស្នាក់នៅចំនួន៤៥០០ សម្រាប់កម្មករដែលមានផ្ទៃក្រឡា២២០.០០០ម៉ែត្រការ៉េ នឹងត្រូវសាងសង់នៅឆ្នាំ២០៣៥។
ទីក្រុងហូជីមិញមានគោលដៅ សាងសង់ផ្ទះក្នុងទំហំផ្ទៃដី៥០លានម៉ែត្រការ៉េ នៅឆ្នាំ២០៣៥ និងសាងសង់ផ្ទះប្រហែល៥៧,៥លានម៉ែត្រការ៉េបន្ថែមទៀតក្នុងរយៈពេល៥ឆ្នាំបន្ទាប់ ចាប់ពីឆ្នាំ២០២៦ដល់ឆ្នាំ២០៣០។
ការសាងសង់នេះ មានគោលបំណងបំពេញតម្រូវការរស់នៅ ក្នុងស្រុក និងបង្កើនទំហំលំនៅឋានជាអប្បបរមា ក្នុងទីក្រុងដល់១០ម៉ែត្រការ៉េក្នុងមនុស្សម្នាក់នៅឆ្នាំ២០២៥ និង១២ម៉ែត្រការ៉េក្នុងមនុស្សម្នាក់នៅឆ្នាំ២០៣០។
ទីក្រុងនេះ គ្រោងនឹងអភិវឌ្ឍអគារជាជាន់ៗ ក្នុងផ្ទៃដីប្រហែល១៥លានម៉ែត្រការ៉េ សម្រាប់ផ្ទះអាជីវកម្មនៅឆ្នាំ២០២៥ និង២១,៤លានម៉ែត្រការ៉េសម្រាប់ផ្ទះអាជីវកម្មនៅឆ្នាំ២០៣០។
ក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ទីក្រុងនឹងសាងសង់លំនៅដ្ឋានសង្គម ចំនួន៥៨.០០០យូនីតលើផ្ទៃដី៤,០៨លានម៉ែត្រការ៉េ រួមទាំងផ្ទះជួលចំនួន១១.៦០០ ដែលមានផ្ទៃដី៨១៦.០០០ និងកន្លែងស្នាក់នៅ៨០០០សម្រាប់កម្មករ ក្នុងផ្ទៃដី៤៨០.០០០ម៉ែត្រការ៉េ។
នៅឆ្នាំ២០៣០ផ្ទៃដីបន្ថែម៣១,៩លានម៉ែត្រការ៉េ នឹងត្រូវសាងសង់ផ្ទះដាច់ដោយឡែកសម្រាប់គ្រួសារ៕