ការវិនិយោគអចលទ្រព្យនៅហុងកុងកើនឡើង១៧,៥ភាគរយ ក្នុងត្រីមាសទី២

ដោយ: លាងហួរ

ហុងកុង:ទំហំវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម របស់ហុងកុងបានឈានដល់១៦ពាន់លានដុល្លារហុងកុង ក្នុងត្រីមាសទី២នេះបើយោងតាមទិន្នន័យពីCBRE។

ទោះបីជាទំហំវិនិយោគនេះ បានកើនឡើង១៧,៥ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាសក៏ដោយ ប៉ុន្តែទំហំវិនិយោគបានធ្លាក់ចុះ៤២,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ បើប្រៀបធៀបនៅក្នុងត្រីមាសទី២ឆ្នាំ២០២១។

ចំណែកតម្រូវការវិនិយោគអចលនទ្រព្យឧស្សាហកម្ម នៅតែមានភាពរឹងមាំ ដែលស្មើនឹង៧ពាន់លានដុល្លារហុងកុង រឺ៤៤ភាគរយនៃទំហំវិនិយោគសរុបប្រចាំត្រីមាស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិនិយោគិនចិនបានទិញ ទ្រព្យសកម្មសរុបចំនួន៦,៧ពាន់លានដុល្លារហុងកុង ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីត្រីមាសទី៣ឆ្នាំ២០១៨មក។

លោក Reeves Yan នាយកប្រតិបត្តិ ប្រធានទីផ្សារមូលធនហុងកុង បាននិយាយថា នៅក្នុងត្រីមាសទី១ ទំហំវិនិយោគធ្លាក់ចុះដល់២៩,៦ពាន់លានដុល្លារហុងកុងពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយប្រឈមមុខនឹងការថយចុះ ចំណង់នៃការវិនិយោគដែលបណ្តាលមកពីការកើនឡើងបន្តិចម្តងៗ នៃការចំណាយហិរញ្ញវត្ថុ និងភាពមិនប្រា​ក​ដប្រជានៃសេដ្ឋកិច្ច វិនិយោគិនមានការប្រុងប្រយ័ត្ន ដើម្បីជៀសវាងការវិនិយោគអចលនទ្រព្យណា ដែលមានសម្ពាធនៃការផ្គត់ផ្គង់ខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here