អ្នកទិញផ្ទះជនជាតិចិនរងការព្រមានក្នុងការប្រើប្រាក់កម្ចីខុសច្បាប់ ដើម្បីទិញផ្ទះ

ដោយ: លាងហួរ

ប៉េកាំង: អ្នកទិញផ្ទះនៅក្នុងរដ្ឋធានីប៉េកាំងរងការព្រមានថា មិនត្រូវបានល្បួងដោយឈ្មួញកណ្តាលប្រាក់កម្ចី ឱ្យខ្ចីប្រាក់កម្ចីអាជីវកម្មដោយខុសច្បាប់ ដែលមានអត្រាការប្រាក់ទាបដើម្បីទិញផ្ទះ នេះបើយោងតាមសារព័ត៌មាន Beijing Business Today ។

ឈ្មួញកណ្តាលប្រាក់កម្ចីជាច្រើនបាន នឹងកំពុងលើកកម្ពស់ការរៀបចំ កម្ចីខុសច្បាប់ ដែលអ្នកទិញផ្ទះក្លាយជាប្រតិបត្តិករអាជីវកម្ម ដើម្បីឱ្យមានលក្ខណៈគ្រប់គ្រាន់សម្រាប់ខ្ចីកម្ចីអាជីវកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្រាការប្រាក់នៅលើ  ប្រាក់កម្ចីអាជីវកម្មមានប្រហែល៤ភាគរយ នេះបើយោងតាមក្រុមហ៊ុន Beijing Business Today ។  ខណៈពេលដែលអត្រាប្រាក់កម្ចីទិញផ្ទះមានចាប់ពី៥ទៅ៥,៥ភាគរយ។

កាលពីខែមីនាឆ្នាំមុន និយតករហិរញ្ញវត្ថុបានរារាំង ការប្រើប្រាស់ប្រាក់កម្ចីអាជីវកម្ម ពីការហូរចូលទីផ្សារអចលនទ្រព្យដោយខុសច្បាប់ ដោយសារមានការព្រួយបារម្ភថា តម្រូវការឥណទានពិតប្រាកដ នឹងគ្មានអ្នកខ្ចីដោយសារប្រាក់កម្ចីអចលនទ្រព្យខុសច្បាប់។

ប៉ុន្តែគម្រោងខុសច្បាប់បែបនេះ នៅតែបន្តកើតមាន ដែលបង្កហានិភ័យចំពោះអ្នកទិញផ្ទះ មិនអាចសងប្រាក់កម្ចីវិញបាន។

កាសែតនេះបានដកស្រង់សម្តីអ្នកគ្រប់គ្រង នៅធនាគារមួយចំនួនថា ប្រសិនបើអ្នកទិញខកខាន ក្នុងការសងប្រាក់កម្ចីក្នុងរយៈពេលកំណត់ ធនាគារនឹងចាត់វិធានការ ដូចជា ការកាត់ទោស និងការដេញថ្លៃវត្ថុបញ្ចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here