មកដឹងពីមរតកដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ិនហ្សូ អាបេ

ដោយ៖ វឌ្ឍនៈ

អន្តរជាតិ ៖ លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចបានយូរជាងគេរបស់ប្រទេសជប៉ុន ត្រូវបានទទួលស្គាល់ពីភាពល្បីល្បាញក្នុងការដាក់ចេញនូវគោលនយោបាយការបរទេសគាត់ និងយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏មុតស្រួច ដែលត្រូវបានគេស្គាល់ជាទូទៅថាជា គោលនយោបាយសេដ្ឋកិច្ច “Abenomics”។

ជាអ្នកដឹកនាំជាតិនិយមបែបអភិរក្សនិយមតាមរយៈការពិពណ៌នាភាគច្រើន លោក Abe វ័យ ៦៧ ឆ្នាំ បានដឹកនាំគណបក្ស Liberal Democratic Party (LDP) ទទួលបានជ័យជម្នះពីរដង អំឡុងពេលការដឹកនាំរបស់លោក។

ជំហរដំបូងរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីគឺមានរយៈពេលខ្លីជាងមួយឆ្នាំចាប់ពីឆ្នាំ២០០៦ និងមានភាពចម្រូងចម្រាស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែលោកបានត្រលប់មកវិញដ៏គួរឱ្យភ្ញាក់ផ្អើលលើឆាកនយោបាយក្នុងឆ្នាំ២០១២ ហើយបានបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០២០ នៅពេលដែលលោកបានលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដោយសារហេតុផលសុខភាព។

ប្រទេសជប៉ុនស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច នៅពេលលោក អាបេ ចាប់ផ្តើមចូលកាន់អំណាចនៅអាណត្តិទីពីររបស់លោក ហើយគោលនយោបាយសេដ្ឋកិច្ចរបស់លោក ដែលត្រូវបានបង្កើតឡើងដើម្បីបន្ធូរបន្ថយរូបិយវត្ថុ ការជំរុញសារពើពន្ធ និងកំណែទម្រង់រចនាសម្ព័ន្ធ បានជួយដល់សេដ្ឋកិច្ចឱ្យមានកំណើនឡើងវិញ។

លោក អាបេ ក៏បានជួយដល់សេដ្ឋកិច្ចជប៉ុនងើបឡើងវិញពីការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិនៅតំបន់ Tohoku កាលពីឆ្នាំ ២០១១ ដែលបានសម្លាប់មនុស្សជិត ២០ ០០០ នាក់ និងនាំឱ្យមានការរលាយនៃរ៉េអាក់ទ័រនុយក្លេអ៊ែរនៅ Fukushima ។

លោកបានលាលែងពីតំណែងនៅឆ្នាំ ២០២០ បន្ទាប់ពីការត្រួតពិនិត្យសុខភាពជាច្រើនសប្តាហ៍ ដោយបង្ហាញថា លោកបានទទួលរងនូវជំងឺរលាកពោះវៀនធំឡើងវិញ។ ជំងឺពោះវៀននេះធ្លាប់ធ្វើនាំឱ្យលោកលាលែងពីតំណែងក្នុងឆ្នាំ ២០០៧ ម្តងរួចទៅហើយ។

តួនាទីនាយករដ្ឋមន្ត្រី អាបេ ត្រូវបានបក្សតែងតាំង លោក Yoshihide Suga កាន់តំណែងជំនួស ប៉ុន្តែលោក អាបេ នៅតែត្រូវបានមើលឃើញថា ជាឥស្សរជនដ៏មានឥទ្ធិពលនៅក្នុងឆាកនយោបាយជប៉ុន។

ភាពលេចធ្លោទៅរកការកាន់អំណាច
ជាកូនប្រុសរបស់អតីតរដ្ឋមន្ត្រីការបរទេស Shintaro Abe និងជាចៅប្រុសរបស់អតីតនាយករដ្ឋមន្ត្រី Nobusuke Kishi លោក អាបេ ត្រូវបានគេលើកមកនិយាយ លោកគឺប្រសូត្រឡើងអ្នកធ្វើនយោបាយ​។

លោក អាបេ ត្រូវបានបោះឆ្នោតជ្រើសរើសជាតំណាងរាស្រ្តជាលើកដំបូងក្នុងឆ្នាំ១៩៩៣ ហើយនៅឆ្នាំ ២០០៥លោកបានក្លាយជាសមាជិកគណៈរដ្ឋមន្ត្រី នៅពេលនោះ នាយករដ្ឋមន្ត្រី Junichiro Koizumi បានតែងតាំង លោក អាបេ ឱ្យឡើងកាន់តួនាទីដ៏ខ្ពង់ខ្ពស់ជាប្រធានគណៈរដ្ឋមន្ត្រី។

ការឡើងដល់តំណែងកំពូលរបស់លោក អាបេ បានកើតឡើងយ៉ាងឆាប់រហ័ស ខណៈដែលលោកបានក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងឆ្នាំ២០០៦ ក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន។

ប៉ុន្តែរឿងអាស្រូវកើតឡើងជាបន្តបន្ទាប់ រួមទាំង ការបាត់បង់កំណត់ត្រាសោធននិវត្តន៍របស់រដ្ឋាភិបាល ដែល ប៉ះពាល់ដល់ប្រជាជនប្រហែល៥០លាននាក់ ដែលនេះធ្វើឱ្យការគ្រប់គ្រងរបស់លោកជួបនូវផលលំពិបាក។

ការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់បក្ស LDP បានលេចឡើង នៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ក្នុងខែកក្កដា ឆ្នាំ ២០០៧ ហើយនៅក្នុងខែកញ្ញានៃឆ្នាំនោះ លោកបានលាលែងពីតំណែង ដោយសារតែជំងឺរលាកពោះវៀនធំ។
ប៉ុន្តែបន្ទាប់មក នៅឆ្នាំ ២០១២ លោក អាបេ បានត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីវិញ ដោយនិយាយថា លោកបានជម្នះជំងឺនេះដោយមានជំនួយពីប្រើប្រាស់ថ្នាំពេទ្រ។

ក្រោយមក លោកបានជាប់ឆ្នោតជាថ្មីនៅឆ្នាំ២០១៤ និង២០១៧ ដោយក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចបានយូរបំផុតរបស់ប្រទេសជប៉ុន។

ប្រជាប្រិយភាពរបស់ លោក អាបេ មានការប្រែប្រួល ប៉ុន្តែលោកនៅតែមិនប្រឈមបញ្ហាមុខច្រើននោះទេ ដោយសារឥទ្ធិពលរបស់លោកនៅក្នុងបក្ស LDP ដែលបានធ្វើវិសោធនកម្មច្បាប់របស់ខ្លួន ដើម្បីអនុញ្ញាតឱ្យលោកបម្រើអាណត្តិទីបីជាមេដឹកនាំគណបក្ស។

ជាតិនិយមដ៏ចម្រូងចម្រាស
លោក អាបេ ត្រូវបានស្គាល់ថាសម្រាប់ជំហរដ៏ដាច់ខាតរបស់លោកលើ គោលនយោបាយការពារជាតិ និងគោលនយោបាយការបរទេស ហើយបានខិតខំប្រឹងប្រែង ជាយូរមកហើយដើម្បីកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ប្រទេសជប៉ុនក្រោយសង្គ្រាម។

អ្នកអភិរក្សនិយមមើលឃើញថា រដ្ឋធម្មនុញ្ញដែលត្រូវបានព្រាងដោយសហរដ្ឋអាមេរិក – ជាការរំលឹកអំពីការបរាជ័យដ៏អាម៉ាស់របស់កងទ័ពជប៉ុននៅក្នុងសង្គ្រាមលោកលើកទីពីរ។

ទស្សនៈជាតិនិយមរបស់ លោក អាបេ ជារឿយៗ បានបង្កើនភាពតានតឹងជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចឆ្នាំ២០១៣ របស់លោកទៅកាន់ទីសក្ការបូជា Yasukuni របស់ទីក្រុងតូក្យូ ដែលជាកន្លែងចម្រូងចម្រាសមួយទាក់ទងនឹងរបបយោធានិយមរបស់ប្រទេសជប៉ុនមុន និងអំឡុងពេលសង្គ្រាមលោកលើកទីពីរ។

ដំណើរទស្សនកិច្ចម្តងហើយម្តងទៀតរបស់ លោក អាបេ ទៅកាន់ទីសក្ការៈខាងលើក៏បានធ្វើឱ្យក្រុមបក្ខពួកឆ្វេងនិយមនៅក្នុងប្រទេសជប៉ុន ចាត់ទុកវាជាការប៉ុនប៉ងរបស់លោក អាបេ ដើម្បីលាងជម្រះអំពើឃោរឃៅរបស់លោកខាងលិចមកលើជប៉ុន ក្នុងអំឡុងសង្រ្គាម។

នៅឆ្នាំ២០១៥ លោកបានជំរុញឱ្យមានសិទ្ធិស្វ័យការពារជាសមូហភាព ដែលអនុញ្ញាតឱ្យជប៉ុន ប្រមូលផ្តុំ កងទ័ពនៅក្រៅប្រទេស ដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្តដែលកំពុងរងការវាយប្រហារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here