តម្លៃផ្ទះឯកជននៅសឹង្ហបុរីហក់ឡើងតិចតួចនៅក្នុងត្រីមាសទី២

ដោយ: លាងហួរ

សឹង្ហបុរី: តម្លៃផ្ទះឯកជនក្នុងប្រទេសសឹង្ហបុរី បានកើនឡើង៣,២ភាគរយ នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២ បន្ទាប់ពីមានកំណើនត្រឹមតែ០,៧ភាគរយក្នុងត្រីមាសទី១។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Knight Frank បានឱ្យដឹងថា កំណើនតម្លៃផ្ទះនៅសឹង្ហបុរី បាននៅជាប់គាំងអស់រយៈពេល៣ខែដំបូងនៃឆ្នាំ២០២២នេះ ដោយសារប្រតិកម្មដំបូងរបស់អ្នកទិញផ្ទះ និងអ្នកអភិវឌ្ឍន៍ចំពោះវិធានការត្រជាក់ ដែលបានប្រកាសក្នុងខែធ្នូ ឆ្នាំ២០២១និងជាលទ្ធផលកង្វះការបើកដំណើរការគម្រោងថ្មី។

ចំណែកការបើកដំណើរការក្រុមហ៊ុនអភិវឌ្ឍ អចលនទ្រព្យPiccadilly Grand នៅផ្លូវ Northumberland និងក្រុមហ៊ុនLIV@MB នៅផ្លូវ Arthur ក្នុងខែឧសភាបានធ្វើឱ្យទីផ្សារអចលទ្រព្យ នៅសឹង្ហបុរីស្ទុះងើបឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងទាំងពីរនេះ ស្ថិតនៅក្នុងតំបន់សេសសល់ នៃតំបន់កណ្តាល (RCR) ដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទិញផ្ទះ និងការចាប់អារម្មណ៍ជាសាធារណៈឡើងវិញ ដែលជំរុញឱ្យសន្ទស្សន៍តម្លៃខុនដូក្នុងតំបន់RCRបានកើនឡើង៦ភាគរយ ក្នុងត្រីមាសទី២ក្រោយពីបានធ្លាក់ចុះ២,៧ភាគរយនៅក្នុងត្រីមាសទី១។

ក្រៅពីតម្លៃផ្ទះនៅតំបន់RCR ដែលនាំមុខគេនៅក្នុងត្រីមាសទី២ ក៏មានតម្លៃផ្ទះ នៅតំបន់ស្នូលកណ្តាល (CCR)បានកើនឡើង១,៦ភាគរយ ខណៈមានការកើនឡើង តម្លៃ ផ្ទះស្របពេល នឹងការបើកផ្លូវហោះហើរចាប់តាំងពីខែមេសា។

អ្នកមានជាច្រើនមកពីជុំវិញអាស៊ីឥឡូវនេះ កំពុងសម្លឹងមើលទៅប្រទេសសឹង្ហបុរី សម្រាប់ឱកាសវិនិយោគលើគេហដ្ឋានឯកជន រួមទាំងអចលនទ្រព្យប្រណីត នៅក្នុងតំបន់សំខាន់ៗ ទោះបីជាមានការកើនឡើងពន្ធលើអ្នកទិញអចលនទ្រព្យសម្រាប់ជនបរទេសក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here