ដោយ៖ វុទ្ធី
ភ្នំពេញ៖ ប្រទេសធំៗចំនួន៣ រួមមានចិន កូរ៉េ និង ជប៉ុន កំពុងប្រជែងគ្នាវិនិយោគលើវិស័យអចលនទ្រព្យនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី ស្របពេលដែលគម្រងអភិវឌ្ឍន៍ដូចជាអាគារខ្ពស់ៗ និងកិរិយាល័យទំនើបៗ បាននិងកំពុងតែបង្ហាញវត្តជាបណ្តើរ។
លោក ប៉ូ អ៊ាវគង់ អគ្គនាយក និងស្ថាបនិកក្រុមហ៊ុនអ៊ែតវ៉ាន់ស៍ រៀលអ៊ីស្ទេត បានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា សម្រាប់ប្រទេសដែលធ្វើការវិនិយោគនៅតំបន់នេះមានច្រើន ប៉ុន្តែគេសង្កេតមើលឃើញមានអ្នកវិនិយោគមកពីប្រទេសចំនួន៣ ដែលមានសន្ទុះច្រើនជាងគេនោះ គឺចិន កូរ៉េ និង ជប៉ុន។
លោក បានបន្តថា សព្វថ្ងៃនេះនៅតាមបណ្ដយយផ្លូវនេះមានអាគារ ខុនដូ ការិយាយល័យជាច្រើន ដែលកំពុងតែសាងសង់ ជាក់ស្ដែងគម្រោងទាំងនោះ កើតពី៣ទៅ៤ ឆ្នាំមកហើយ ហើយគម្រងខ្លះទៀតកំពុងដើរទៅមុខយឺតៗ ដោយសារបញ្ហាជំងឺសកលលោកកូវីដ១៩ ។
លោក បានបន្ថែមទៀតថា រយៈពេល២ទៅ៣ ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ចិន គឺជាតួរឯកក្នុងការវិនិយោគនៅលើផ្លូវនេះ ដោយសារមានគម្រងធំៗច្រើន ចង់បានទីតាំងស្ថិតលើផ្លូវធំ ជិតក្រុង ទាក់ទាញ ងាយស្រួលក្នុងការរស់នៅ ក៏ដូចជាប្រកបអាជីវកម្ម ហើយប្រទេសដែលស្ថិតនៅលេខ២ គឺកូរ៉េ និង បន្ទាប់មកគឺ ជប៉ុន។
លោកសង្កត់ធ្ងន់ថា “ភាគច្រើនអ្នក ដែលវិនិយោគតំបន់នេះគឺ ផ្ដោតទៅលើ អាគាពាណិជ្ជកម្ម ការិយាល័យ ខុនដូ និង ផ្សារទំនើប” ។
លោក បានព្យាករថា “ទៅថ្ងៃអាគត់តាមបណ្ដោយផ្លូវនេះគឺ សម្បូរទៅដោយ អាគាពានិជ្ជកម្ម ការិយាល័យ និង ខុនដូ” ។
បច្ចុប្បន្ន គម្រោង ដែលកំពុងវិនិយោគ ដោយក្រុមហ៊ុនមកពីប្រទេសចិន គឺ Prince Real estate Group កំពុងសាងសង់យ៉ាងសកម្ម នូវអាគារលំនៅដ្ឋានបែបសហកម្មសិទ្ឋ និងមជ្ឈមណ្ឌល Prince International Plaza ដែលមានយូនីតខុនដូចំនួន៤៥៦ និងសេវាកម្មបំរើការរស់នៅ និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត។
Prince International Plaza ជាមួយគំរោងសរុប ២០០,០០០ម៉ែត្រការ៉េ ជាមួយអាគារចំនួន៤ និងកំពស់១២ជាន់។
ឈរយ៉ាងត្រដែតត្រដឹមទល់មុខនឹងគម្រោងនេះ ក្រុមហ៊ុន Booyoung Group បាននិងកំពុងជិតបញ្ចប់ការសាងសង់ខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មទំហំជាច្រើនម៉ឺនម៉ែត្រការ៉េ ក្រោមទុនវិនិយោគ៦០លានដុល្លារអាមេរិក។
គំរោងនេះបាននិងកំពុងវិនិយោគ ដោយក្រុមហ៊ុន Booyoung Town Cambodia ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Booyoung Group ដែលក្រុមហ៊ុននេះគ្រោងបោះទុន១១០០លានដុល្លារលើគំរោង Booyoung Townទាំងមូល ប៉ុន្តែរហូតមកទល់ពេលនេះការសាងសង់គំរោងនេះបាន និងកំពុងជិតបញ្ចប់ដំណាក់កាលទី១ប៉ុណ្ណោះ។
យោងតាមប្រភពព៌តមានពីក្រុមហ៊ុន BOOYOUNG GROUP បានឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់អាគារភ្លោះចំនួន៤ ដែលមានកំពស់ជាង២៣ជាន់ កំពុងដំណើរការយ៉ាងសកម្ម និងគ្រោងបញ្ចប់តាមផែនការរបស់ខ្លួន។ គំរោងនេះនឹងប្រើប្រាស់ចម្រុះ ដែលរួមនមានលំនៅដ្ឋានបែបសហកម្មសិទ្ឋ ផ្សារទំនើបមជ្ឈមណ្ឌលសិល្បៈ មជ្ឈមណ្ឌលកីឡាផងដែរ។
ប្រភពដដែលបានបន្តឲ្យដឹងថា គំរោងនេះមានខុនដូប្រមាណ ១៨០០យូនីត ដែលដាក់លក់ដោយ ផ្តោតលើអតិថិជនគោលដៅបីប្រភេទ គឺអតិថិជនមានជីវភាពមធ្យម អតិថិជនមានជីវភាពមធ្យមកម្រិតខ្ពស់ និងខុនដូប្រណីតដែលផ្តោតលើអ្នកមានជីវភាពធូរធារខ្លាំង។
ចំណែកក្រុមហ៊ុនជប៉ុន ARAKAWA របស់ជប៉ុន ក៏មិនបានមើលរំលងទីតាំងដ៏មានសក្តានុពលនេះផងដែរ ដោយបបច្ចុប្បន្នក្រុមហ៊ុននេះបាន និងកំពុងត្រៀមបញ្ចប់គំរោងខុនដូតម្លៃមធ្យមរបស់ខ្លួនផងដែរ។
ARAKAWA ខុនដូបានសាងសង់អាគារចំនួន១០មានកំពស់១២ជាន់ ជាមួយផ្ទះចំនួន ២០០០យូនីត ដែលជាលំនៅដ្ឋានតម្លៃមធ្យម ជាមួយនឹងការផ្តោតទីផ្សារលើប្រជាជនមានប្រាក់ចំណូលមធ្យម និងក្រុមប្រជាជនដែលបានចាកចេញពីអាគារប៊ូឌីញ “ស” ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រុមហ៊ុនលំដាប់់យក្សរបស់ជប៉ុននេះ គ្រោងបោះទុនរហូតដល់៧០លានដុល្លារអាមេរិកសំរាប់គំរោងនេះទាំងមូល៕