ក្រសួងពាណិជ្ជកម្មប្រកាសបន្តទទួលពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជ្ញាប័ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានប្រកាសជាថ្មីទៀតថា ផ្អែកលើគោលការណ៍ច្បាប់ជាធរមាន ក្រសួងនៅតែបន្តទទួលពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ទៅតាមនីតិវិធីបានដាក់ចេញ។

យោងតាមសេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា ដោយមើលឃើញថា មានរូបវន្តបុគ្គល និងនីតិបុគ្គលជាច្រើនពាន់នាក់ បានមកដាក់ពាក្យស្នើសុំ ដើម្បីក្លាយជាអ្នកប្រកបអាជីវកម្មស្របច្បាប់។

ក្រសួងនៅតែបន្តទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមនីតិវិធីដូចខាងក្រោម៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

–  នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក​ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ត្រូវមកដាក់ពាក្យស្នើសុំ តែត្រូវរងការផាកពិន័យតាមច្បាប់ជាធរមាន។

–  នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលទើបចាប់ផ្តើមធ្វើប្រតិបត្តការ ឬមានបំណងធ្វើប្រតិបត្តិកា រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាចមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​ ដោយមិនរងការផាកពិន័យឡើយ។

–  រូបវន្តបុគ្គលដែលមានផលរបរ នៅក្រោមកម្រិតផលរបរជាអ្នកជាប់ពន្ធតូច អាចបន្តជូនដំណឹងមកក្រសួងពាណិជ្ជកម្ម ដើម្បីអាចទទួលបានការលើកលែងមិនតម្រូវឱ្យដាក់ពាក្យស្នើសុំ ឬក៏បើរូបវន្តបុគ្គលនោះនៅចង់ទទួ​លបានលិខិតអនុញ្ញាត អាចអញ្ជើញមកដាក់ពាក្យស្នើសុំលិខិតអនុ​    ញ្ញាតពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនរងការផាកពិន័យឡើយ។

ក្រសួងពាណិជ្ជកម្ម បានប្រកាសពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ក្រសួងបានពន្យាពេលជាបន្តបន្ទាប់ ក្នុងការដាក់ពាក្យស្នើសុំ ដោយមិនជាប់ពិន័យចំនួន៤លើកហើយ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here