អត្រា​ជួល​ខុន​ដូ​ឬ​អា​ផាត​ម៉ិ​ន​ក្នុង​ខណ្ឌ​ចំនួន៣នៅ​ក្រុងភ្នំពេញ​កំពុង​ទទួលការចាប់អារម្មណ៍

ដោយ ជេន​នី

ភ្នំពេញៈ ទីផ្សារ​ជួល​នៅ​កម្ពុជា​គឺជា​ការចូលរួមចំណែក​ដ៏​សំខាន់ ក្នុងការ​ធ្វើឱ្យ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​កើនឡើង។

វា​មិន​ត្រឹមតែ​ទាក់ទាញ​អ្នក​ជួល​បរទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​សម្រួល​ដល់​ការកើនឡើង​នៃ​ចំនួន​ប្រជាជន​កម្ពុជា ដែល​មកពី​ជនបទ​កំពុង​ស្វែងរក​កន្លែង​រស់នៅ ក្នុង​ទីក្រុង​នានា​ដូចជា​រាជធានី​ភ្នំពេញ​ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្អែកលើ​និន្នាការ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​បាន​ឲ្យ​ដឹងថា អ្នក​ជួល​ចាប់អារម្មណ៍​តម្លៃ​សមរម្យ​ជាង​មុន។ ច្បារអំពៅ​ឈរ​នៅលើ​គេ ក្នុង​បញ្ជី​តម្លៃ​ជួល​មធ្យម ព្រោះ​តំបន់​នេះ​ទើបតែ​ចាប់ផ្តើម​មើលឃើញ​ពី​ការអភិវឌ្ឍ ជាពិសេស​ពី​គម្រោង​លំដាប់​ខ្ពស់។  គិត​ត្រឹម​ខែសីហា​ឆ្នាំ២០២០ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សែន​សុខ គឺជា​កន្លែង​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ចង់​ជួល​នៅ​ភ្នំពេញ។

សែន​សុខ​គឺជា​សង្កាត់​មួយ​នៅ​ភាគ​ខាងជើង ដែល​ផ្តល់ជូន​នូវ​ភាពងាយស្រួល​ក្នុង​ទីក្រុង ព្រោះ​វា​នៅ​ជិត​តំបន់​ទួលគោក។ សង្កាត់​នេះ ក៏​ជា​កន្លែង​ដែលមាន​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ២ ដែលជា​ផ្សារ​ទំនើប​ធំជាងគេ​នៅ​ភ្នំពេញ។  មាន​ទីប្រជុំជន​បើកចំហ និង​ធំ​ទូលាយ ផ្តល់ឱ្យ​តំបន់​នេះ នូវ​សក្តានុពល​ដ៏​ធំធេង សម្រាប់​ការអភិវឌ្ឍ​លំនៅដ្ឋាន និង​ពាណិជ្ជកម្ម​នាពេល​អនាគត។

ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺជា​ខណ្ឌ​ភាគ​ខាងលិច​នៃ​រាជធានី​ភ្នំពេញ ដែលជា​តំបន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​កាលពីថ្មីៗនេះ ប្រែក្លាយ​បណ្តុំ​បុរី។  នៅពេលដែល​តម្លៃ​អចលនទ្រព្យ នៅ​កណ្តាល​ទីក្រុង​បាន​ឡើងថ្លៃ ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បានចាប់ផ្តើម​រស់នៅក្នុង​តំបន់​ជាយក្រុង។

ទន្ទឹមនេះ ខណ្ឌ​ពោធិ​សែន​ជ័យ​គឺជា​ផ្នែក​មួយ នៃ​ជម្រើស​សម្រាប់​ការរស់នៅ​ជាយក្រុង។  ប៉ុន្តែ​នៅពេលដែល​ការពង្រីក នៅ​ខាងក្រៅ​រាជធានី​ភ្នំពេញ​នៅតែ​បន្ត អ្នក​អភិវឌ្ឍន៍​អា​ផាត​ម៉ិ​ន / ខុន​ដូ បានចាប់ផ្តើម​សម្លឹង​មើលទៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ទទួលបាន​ឱកាស​អភិវឌ្ឍន៍ថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here