អតិថិជនកាន់តែច្រើន ចាប់អារម្មណ៍លើគម្រោងខុនដូប្រណីត Phnom Penh Galaxy Garden ខណ្ឌសែនសុខ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងខុនដូបែបប្រណីត និងលើកដំបូងនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកំពុងដំណើរសាងសង់យ៉ាងសកម្មដើម្បីបំពេញតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា កំពុងតែទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន។

ជាក់ស្ដែងនៅក្នុងកម្មវិធីជួបជុំជជែកពិភាក្សាទីផ្សារអចលនទ្រព្យនៅកម្ពុជា និងទទួលទានអាហារ កម្សាន្តជាមួយតន្ត្រីសម័យ “INVESTOR’S NIGHT ” ដែលរៀបចំឡើងក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូប្រណីត Phnom Penh Galaxy Garden កាលពីរាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ រាល់បណ្តាភ្ញៀវកិត្តិយសដែលបានចូលរួមសុទ្ធតែបង្ហាញពីការកោតសរសើរគម្រោង រួមជាមួយនឹងការកក់ ទិញ គម្រោងខុនដូ Phnom Penh Galaxy Garden សម្រាប់ការស្នាក់នៅផ្ទាល់ខ្លួន ក៏ដូចជាសម្រាប់វិនិយោគបន្តយកចំណេញផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប្រុស តូច ដែលជាអតិថិជនមួយរូបក្នុងចំណោមអតិថិជនជាច្រើននាក់ទៀតដែលបានចូលរួមនៅក្នុងកម្មជួបជុំខាងលើនេះបានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា “ទីផ្សារខុនដូនាពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងទីផ្សារលំនៅដ្ឋានដូចជាប្រភេទផ្ទះល្វែង ឬផ្ទះជាន់ផ្ទាល់ដី គឺនៅមានកម្រិតនៅឡើយ ដោយសារតែប្រជាជនខ្មែរភាគច្រើននៅមិនទាន់ស្គាល់ពីគុណប្រយោជន៍នៃការរស់នៅក្នុងខុនដូនៅឡើយ”។

លោកបានបន្តទៀតថា “មូលហេតុដែលខ្ញុំទិញខុនដូនៅក្នុងគម្រោង Phnom Penh Galaxy Garden ក៏ព្រោះតែគម្រោងមួយនេះមានភាពប្រសើរច្រើនជាងគម្រោងដទៃទៀត ទាំងការរចនាម៉ូដ ទាំងតម្លៃ ជាពិសេសស្ថិតនៅទីតាំងល្អ និងមានសក្ដានុពលជាងគេក្នុងខណ្ឌសែនសុខ។ នៅជុំវិញគម្រោងមានបណ្តាផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនជាច្រើន។”

ប្រធានគ្រប់គ្រងផ្នែកទីផ្សារ និងការលក់គម្រោងខុនដូ Phnom Penh Galaxy Garden លោក អ៊ូ បូរីន បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា គម្រោងខុនដូប្រណីតលើកដំបូង នៅក្នុងខណ្ឌសែនសុខ Phnom Penh Galaxy Garden មានលក្ខណៈពិសេសជាច្រើន ពោលគឺនៅក្នុងចំនួន៣៣ជាន់ ត្រូវបានបែងចែកដាច់ដើយឡែកពីគ្នា។ ចាប់ពីជាន់ទី៣ឡើងទៅជាតំបន់ស្នាក់នៅ និងមានផ្សារទំនើបក្រោមដី មានសួនបៃតងនៅលើអាគារកម្ពស់១០០ម៉ែត្រ មានស្កាយបារលើអាកាស អាងហែលទឹកលើអាកាស ការិយាល័យធ្វើការ កន្លែងហាត់ប្រាណ កន្លែងក្មេងលេង បណ្ណាល័យ ភោជនីយដ្ឋាន ហាងកាហ្វេ ចំណតយានយន្តស្វ័យប្រវត្តិក្រោមដី (ចាប់ពីជាន់ក្រោមដីដល់ជាន់ទី៣) ។ ដោយឡែកដែលចំពោះយូនីតនីមួយៗ មានទំហំពី៤៦ ទៅ១៤៨ម៉ែត្រការ៉េ។

លោកបានបន្តឱ្យដឹងទៀតថា ពេលនេះប្រជាជនខ្មែរភាគច្រើនបានស្វែងយល់ពីភាពងាយស្រួលក្នុងការរស់នៅរវាងផ្ទះល្វែង ឬផ្ទះផ្ទាល់ដីដែលស្ថិតនៅតំបន់ជាយក្រុង និងការរស់នៅក្នុងខុនដូតំបន់ក្រុង ដែលកាន់តែបង្ហាញពីភាពងាយស្រួល ទាន់សម័យដល់ជីវិតរបស់ពួកគាត់។ ការរស់នៅតាមខុនដូ មានភាពងាយស្រួលត្រង់ចំនុចសេវាកម្មនេះតែម្តង ដោយសារតែមានប្រព័ន្ធរក្សាសន្តិសុខដល់អ្នករស់នៅបាន ២៤ ម៉ោង និងជារៀងរាល់ថ្ងៃ។

នៅក្នុងខុនដូមានប្រព័ន្ធការពារសុវត្ថិភាពមានភាពទំនើប ដូចជាការដាក់កាមេរ៉ាគ្រប់ផ្លូវចេញចូល មានសេវាសម្អាតអនាម័យ ជួសជុលសម្ភាៈក្នុងខុនដូ និងមានក្លឹបហាត់ប្រាណ អាងហែលទឹក ស្ប៉ា អាហារដ្ឋា ជាពិសេសមានផ្សារទំនើបនៅក្នុងអគារស្រាប់ជាដើម។ បន្ថែមពីនេះនៅមានស្កាយបារ Skybar ទីតាំងសម្រាប់រៀបចំពិធីជួបជុំគ្នាជាដើម។ ម៉្យាងទៀត ប្រៀបធៀបរវាងតម្លៃខុនដូនៅក្នុងក្រុង និងលំនៅដ្ឋានក្នុងក្រុង ច្បាស់ណាស់ថាខុនដូមានតម្លៃទាបជាង។ ដូច្នេះសម្រាប់គ្រួសារតូច ដែលមានសមាជិកតិច អាចមានលទ្ធភាពផ្គត់ផ្គង់អចលនវត្ថុប្រភេទនេះបាន។ សូម្បីតែការបង់ពន្ធក៏មានតម្លៃទាបជាងដូចគ្នា បើប្រៀបធៀបជាមួយលំនៅដ្ឋាន។ ដូច្នេះការសម្រេចចិត្តទិញខុនដូជាមួយគម្រោង Phnom Penh Galaxy Garden គឺជារឿងដែលត្រឹមត្រូវជាទីបំផុត។ សម្រាប់ព័ត៌មានលម្អិតពីគម្រោងខុនដូ Phnom Penh Galaxy Garden សូមទាក់ទងតាមរយៈទូរស័ព្ទ ៖ ០៦៧ ៨៩ ៦៧ ៨៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here