មូលបត្របំណុលរបស់ប្រទេសថៃបានលក់អស់ក្នុងរយៈពេល៤០នាទី

ដោយ: លាងហួរ

ប្រទេសថៃ: ការិយាល័យគ្រប់គ្រងបំណុលសាធារណៈ(PDMO)បានឱ្យដឹងថា មូលបត្របំណុលសន្សំ(Saving bond) ដែលមានតម្លៃជិត៣០០លានដុល្លារ ត្រូវបានលក់អស់ក្នុងរយៈពេលតិចជាងមួយម៉ោង បន្ទាប់ពីគេដាក់លក់តាមរយៈកម្មវិធី Paotang នៅម៉ោង៨:៣០កាលពីព្រឹកថ្ងៃចន្ទ។

ការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO)បានឱ្យដឹងថា ទាំងប័ណ្ណបំណុលសន្សំ ដែលមានរយៈពេល៥ឆ្នាំនិង១០ឆ្នាំ ដែលផ្តល់ការប្រាក់ប្រចាំឆ្នាំ២,៩ភាគរយ និង៣,៦ភាគរយរៀងគ្នា ត្រូវបានលក់អស់ក្នុងរយៈពេលប្រហែល៤០នាទី។ការប្រាក់នឹងត្រូវបង់រៀងរាល់បីខែម្តង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប្រាក់ប្រចាំឆ្នាំរបស់សញ្ញាប័ណ្ណ ដែលបង់ការប្រាក់ដំបូងមានកម្រិតការប្រាក់ទាបរយៈពេលប្រាំឆ្នាំ នឹងកើនឡើងពី២,៥ភាគរយ ក្នុងរយៈពេលពីរឆ្នាំដំបូង ដល់៣ភាគរយក្នុងឆ្នាំទី៣ និងទី៤ និង៣,៥ភាគរយនៅឆ្នាំទី៥។

ការប្រាក់ប្រចាំឆ្នាំរបស់ប័ណ្ណបំណុល ដែលបង់ការប្រាក់ដំបូងទាបរយៈពេល១០ឆ្នាំ នឹងកើនឡើងពី២,៥ភាគរយ ក្នុងរយៈពេលពីរឆ្នាំដំបូងដល់៣,៥ភាគរយ ពីឆ្នាំទី៣ ដល់ទីឆ្នាំទី៦ និង៤ភាគរយនៅឆ្នាំទី៧ និងឆ្នាំទី៨ និង៤,៥ភាគរយនៅក្នុងឆ្នាំទី៩ និងឆ្នាំទី១០។

លោកPatricia Mongkhonvanit នាយកការិយាល័យគ្រប់គ្រងបំណុលសាធារណៈ(PDMO)មានប្រសាសន៍ថា ការិយាល័យនឹងផ្តល់ប័ណ្ណបំណុល “Happy Savings” ដែលមានតម្លៃជាង១ពាន់លានដុល្លារ តាមរយៈធនាគារចំនួន៤គឺ ធនាគារ Bangkok Bank ធនាគារ Krungthai Bank ,Kasikornbank និង Siam Commercial Bank។

ទាំងមូលបត្របំណុលរយៈពេល៥ឆ្នាំ និង១០ឆ្នាំ ដែលមានតម្លៃទឹកប្រាក់៤០ពាន់លានបាត នឹងលក់ជូនសាធារណៈជនទូទៅ ដែលបានវិនិយោគអតិបរមាចំនួន១០លានដុល្លារក្នុងមនុស្សម្នាក់។

ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ខែមិថុនា មូលបត្របំណុលដែលមានតម្លៃ៥ពាន់លានបាត នឹងត្រូវបានលក់ជូនអង្គភាព មិនរកប្រាក់ចំណេញដែលបានបញ្ជាក់ដោយក្រសួងហិរញ្ញវត្ថុ។

មូលបត្របំណុលរយៈពេល១០ឆ្នាំទាំងនេះ មានការប្រាក់ប្រចាំឆ្នាំ៣,៣ភាគរយ ខណៈដែលការប្រាក់នឹងត្រូវបង់រៀងរាល់៦ខែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here