NBC ដាក់បញ្ចូលផលិតផលថ្មីសម្រាប់វាយតម្លៃអចលនទ្រព្យ និងសំណង់នៅកម្ពុជា

ដោយៈលក្ខិណា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសដាក់ចេញនូវផលិតផលថ្មីមួយសម្រាប់វាយតម្លៃ នៃអចលនទ្រព្យនិងសំណង់។

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសន្ទសន៍ថ្លៃលំនៅឋាន កាលពីព្រឹកថ្ងៃទី៦មិថុនា ២០២២ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ប្រទេសអភិវិឌ្ឍន៍ និងអង្គការហិរញ្ញវត្ថុចម្បងៗ នៅលើពិភពលោក ពិសេសIMFបានស្វះស្វែងរកវិធីសាស្ត្រតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃវិស័យនេះឱ្យបានដិតដល់ ដើម្បីប្រើប្រាស់ជាធាតុចូល ក្នុងការរៀបចំគោលនយោបាយបញ្ចៀសពីការកើតឡើងវិបត្តិធ្ងន់ធ្ងរណាមួយ។

លោកស្រីបន្តថា ដោយមើលឃើញពីសារៈសំខាន់ នៃការប្រមូលនិងចងក្រងទិន្នន័យ នៃវិស័យផ្ទះសម្បែង សម្រាប់បម្រើដល់ការសិក្សា ការវិភាគការតាមដាន និងការវាយតម្លៃវឌ្ឍនភាព និងហានិភ័យដែលអាចកើតឡើងពីវិស័យនេះធនាគារជាតិនៃកម្ពុជា បានស្វះស្វែងរកការចែករំលែកបទពិសោធន៍ ពីធនាគារកណ្តាលក្នុងតំបន់ និងស្នើសុំជំនួយបច្ចេកទេសពីស្ថាប័នអន្តរជាតិជាបន្តបន្ទាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាលទ្ធផលក្នុងឆ្នំា២០១៩ IMFបានសម្រេចផ្តល់ជំនួយបច្ចេកទេសមកកាន់ធនាគារជាតិនៃកម្ពុជា ក្រោមការឧបត្ថម្ភពីកម្មវិធីជំនួយបច្ចេកទេ​ស “មូលនិធិទិន្នន័យសម្រាប់ការសម្រេចចិត្ត” ដើម្បីចាប់ផ្តើមរៀបចំប្រមូលទិន្នន័យនិងចងក្រងសន្ទស្សន៍ថ្លៃលំនៅឋាន។

លោកជំទាវបញ្ជាក់ថា ក្រោមជំនួយបេសកម្ម ជំនួយបច្ចេកទេសជាបន្តបន្ទាប់ពីIMF ក្នុងរយៈពេល២ឆ្នំាចុងក្រោយនេះ ធនាគារជាតិនៃកម្ពុជាបានអនុវត្តអនុសាសន៍ និងសម្រេចបានជំហានសំខាន់ៗ មុនឈានដល់ការទទួលបានលទ្ធផលនៅពេលនេះ។ សកម្មភាពសំខាន់ៗក្នុងដំណើរការចងក្រង ស្ថិតិសន្ទស្សន៍ថ្លៃលំនៅឋានរាប់បញ្ចូលរួមមាន ទី១)- ការវាយតម្លៃប្រភពទិន្នន័យ ដើម្បីជ្រើសរើសប្រភពទិន្នន័យមួយ ដែលមាននិរន្តរភាព វិសាលភាពអាចទទួលយកបាន ទិន្នន័យទាន់ពេលវេលា និងមានគុណភាពសមស្រប។

ទី២ -ការរៀបចំតារាងទិន្នន័យ ដើម្បីប្រមូលទិន្នន័យនិងព័ត៌មានចំាបាច់ឆ្លើយតបនឹងតម្រូវការ ចងក្រងសន្ទស្សន៍ថ្លៃលំនៅឋាន ទី៣ -ការៀបចំឯកសារណែនាំ និងសេចក្តីពន្យល់សម្រាប់អ្នករាយការណ៍ ដើម្បីពង្រឹងគុណភាពនិងកាត់បន្ថយកំហុសឆ្គងលើរបាយការណ៍ ទី៤ -ការវាយតម្លៃទិន្នន័យដើម្បីផ្តល់ជាមតិយោបល់ ដល់អ្នករាយការណ៍ពីវិធីសាស្ត្រតាមដាន និងវាយតម្លៃគុណភាពរបាយការណ៍។

ទី៥-ការជ្រើសរើសនិងធ្វើតេស្តវិធីសាស្ត្រចងក្រង ដើម្បីធានាពីគុណភាពនិងការទទួលយកបាននូវលទ្ធផល ដែលទទួលបាន និងទី៦-ការវិភាគលទ្ធផលនិងការរៀបចំទិន្នន័យ និងសូចនាករបន្ទាប់បន្សំបន្ថែមទៀត ។

មន្ត្រីជំនាញនៃនាយកដ្ឋានស្ថិតិ របស់ធនាគារជាតិនៃកម្ពុជា អេរ៉ូបានបង្ហាញថា សន្ទស្សន៍ថ្លៃលំនៅឋានត្រូវបានប្រើប្រាស់ ជាសូចនាករម៉ាកក្រូសេដ្ឋកិច្ច(កំណើនសេដ្ឋកិច្ច) ប្រើប្រាស់សម្រាប់គោលនយោបាយរូបិយវត្ថុនិងការកំណត់គោលដៅអតិផរណ,បរិត្តផរណា ផ.ស.ស.វិស័យលំនៅឋានជាធាតុចូលសម្រាប់ព្យាករណ៍ តម្លៃលំនៅឋានដែលជាផ្នែក នៃទ្រព្យសម្បត្តិជាសូចនាករភាពរឹងមំា និងស្ថិរភាពហិរញ្ញវត្ថុ ដើម្បីវាស់វែងហានិភ័យ ជាធាតុចូល សម្រាប់សម្រេចចិត្តទិញលក់លំនៅឋាន និងជាធាតុចូលក្នុងការគណនាថ្លៃអ្នកប្រើប្រាស់។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាបានលើកឡើងថា តម្រូវការលំនៅឋាននៅក្នុងប្រទេសកម្ពុជា មិនថាខុនដូ និងផ្ទះជាប់ដីនឹងមានកំណើនឡើង នៅពេលអនាគត ខណៈកំណើនប្រជាសាស្ត្រនៅកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here