ក្រុមហ៊ុនបច្ចេកវិទ្យារបស់សឹង្ហបុរី vCargo គ្រោងឈានជើងចូលទីផ្សារកម្ពុជា

ដោយ៖ ឧត្តម

ភ្នំពេញ៖ ក្រុមហ៊ុន vCargo Cloud Pte Ltd (VCC) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីកំពុងពិភាក្សាជាមួយដៃគូរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីដោយបង្កើតកម្មវិធី GUUD technology ក្នុងការពង្រីកអាជីវកម្មបច្ចេកវិទ្យាឌីជីថលមកកាន់កម្ពុជាបន្ថែម ដើម្បីជំរុញអាជីវកម្មខ្នាតតូចនឹងធម្យមកាន់តែប្រសើរឡើង។

តាមការចុះផ្សាយរបស់សាព័ត៌មានម៉ាឡេស៊ីកាលពីពេលថ្មីៗ ឱ្យដឹងថា កម្មវិធី GUUD បង្កើតឡើងនៅក្នុងគោលបំណង ដើម្បីសម្រួលដំណើរការពាណិជ្ជកម្មដែលមានភាពស្មុគស្មាញនៅទូទាំងពិភពលោក និងដើម្បីជំរុញឱ្យមានប្រសិទ្ធិភាពនិងការរួមបញ្ចូលកាន់តែប្រសើរឡើងនៅក្នុងពិភពឌីជីថលជាពិសេសសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម (MSMEs) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Desmond Tay នាយកប្រតិបត្តិផ្នែករដ្ឋបាលនៃក្រុមហ៊ុន GUUD បានឱ្យដឹងថា ការពិភាក្សានេះផ្តោតលើការពង្រីកអាជីវកម្មបន្ថែមទៅកាន់ប្រទេសដែលមានសក្តានុពលពាណិជ្ជកម្មឌីជីថលដូចជាប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ និងកម្ពុជា។

លោកថ្លែងថា “យើងបានពិភាក្សាជាមួយក្រុមហ៊ុនដៃគូវិនិយោគរបស់យើង ដើម្បីពិនិត្យមើលលើការពង្រីកពាណិជ្ជកម្មទាំងមូល។ ឱកាសជាច្រើនដែលយើងងអាចធ្វើសកម្មភាពពាណិជ្ជកម្មបាន នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ព្រោះតំបន់នេះកំពង់សកម្មភាពរស់រវើក។

លោកបន្ថែមថាក្រុមហ៊ុនបច្ចុប្បន្នមានវត្តមាននៅក្នុងប្រទេសចំនួន ១៦ រួមមានប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី កម្ពុជា ចិន និងកេនយ៉ា។ ក្រុមហ៊ុនគ្រោងនឹងពង្រីកទីតាំងរបស់ខ្លួនបន្ថែមទៀតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតរួមមានប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាមក៏ដូចជា ៧ ទៅ ៨ ប្រទេសនៅទ្វីបអាហ្វ្រិកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here