បច្ចុប្បន្នភាព៖ ទីផ្សារ​អចលនទ្រព្យ​រហូតមក​ដល់​ត្រីមាស​ទី៣នេះ​នៅតែ​ស្រពេចស្រពិល

ដោយ ឧ​ត្ត​ម

ភ្នំពេញៈ ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​រហូត​ម​ដល់​ត្រីមាស​ទី៣ នៃ​ឆ្នាំនេះ នៅតែ​មិនទាន់មាន​ស្ថានភាព​ល្អប្រសើរ​នៅឡើយ បើទោះបី​ប្រទេសមួយ​ចំនួន​រកឃើញ​វាក់​សាំង​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ-១៩ក៏ដោយ ដែល​បញ្ហា​នេះ​អាច​នឹង​ពន្យា​ពេល​រហូតដល់​បំណាច់​ឆ្នាំ២០២១ ខាងមុខនេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី អាន សុធី​តា នាយិកា​ក្រុមហ៊ុន​អន្តរជាតិ CBRE Cambodia បាន​ប្រាប់​គេហទំព័រ Propertyare.asia នៅ​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០កន្លងមក​បានឱ្យដឹង​ថា ទីផ្សារ​អចលនទ្រព្យ ស្ទើ​តែ​គ្រប់​ប្រភេទ​នៅក្នុង​ប្រទេស​កម្ពុជា រហូតមកដល់​ពេលនេះ ហាក់​មិនទាន់​មានដំណើរ​ការល្អ​ប្រសើរ​នៅឡើយ​ទេ។

លោកស្រី​បន្តថា “មាន​គម្រោង​វិនិយោគ​មួយចំនួន ក៏ត្រូវ​បានប្រកាស​ពន្យា​ពេល​សាងសង់ បង្កឡើង​ដោយ​ជំងឺ​កូ​វីដ ១៩  ហើយ​វា​អាច​នឹងមាន​ភាពល្អប្រសើ​រ​ឡើងវិញ នៅឆ្នាំក្រោយៗទៀត” ។ លោកស្រី​បន្តថា “បញ្ហា​នេះ​មិនមែន​កើតឡើង តែ​នៅក្នុង​ប្រ​ទេ​កម្ពុជា​នោះទេ ពោល​វា​មាន​លក្ខណៈ​ជាស​កល” ។

លោកស្រី​បន្ថែមថា ទីផ្សារ​អចលនទ្រព្យ ដូចជា​តម្លៃ​ធ្លី​នៅក្នុង​កណ្តាល​ទីក្រុង​ភ្នំពេញ​វិញ ហាក់​មិនមាន​ការឡើង​នោះទេ ដោយសារតែ​កង្វះ​វិនិយោគិន​មក​អភិវឌ្ឍន និង​តម្រូវការ (បើ​គ្មាន​អ្នកទិញ​តម្លៃ​មិនមាន​ការឡើង​នោះទេ)  ខណៈ​តម្លៃ​នៅតាម​ជាយក្រុង​ហាក់​មាន​កើនឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ” ។

លោក​ឧកញ៉ា គឹម ហ៊ាង  អគ្គនាយក ក្រុមហ៊ុន KW Cambodia បានឱ្យដឹង​ដែរ​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា ក្នុង​រយៈពេល​ជាង១ឆ្នាំនេះ គឺ​ទទួលរង​នូវ​ការប៉ះទង្គិច​យ៉ាងខ្លាំង ដោយ​បញ្ហា​ជំងឺ​កូ​វីដ-១៩ ហើយ​បន្ត​រហូតដល់​ចុងឆ្នាំ ២០២០នេះ ក៏​នៅតែ​ស្ថិតនៅក្នុង​ភាពស្រពិចស្រពិល​នៅឡើយ។

លោក​ឧកញ៉ា​បន្តថា “ការប៉ះទង្គិច​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា មាន​ពិតមែន ប៉ុន្តែ​សម្រាប់​ទីផ្សារ​លំនៅឋាន តម្លៃ​សមរម្យ​នៅតែ​អាច​រក្សា បាន​ស្ថានភាព​ល្អប្រសើរ​ជាងគេ ដោយសារ​តម្រូវការ​នៅក្នុង​ស្រុក​នៅមាន​អត្រា​ខ្ពស់ ហើយ​អ្នក​អភិវឌ្ឍន៍​ភាគច្រើន​ជា​វិនិយោគិន​នៅក្នុង​ស្រុក​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here