ដោយៈ ជេននី
ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍ Oakwood បានប្តូរចក្ខុវិស័យរបស់ខ្លួន ពីការវិនិយោគវិស័យលំនៅដ្ឋាន ហើយបន្ថែមនិងផ្តោតទៅលើវិស័យការិយាល័យជួលវិញ។ នេះបើតាម ឱ្យដឹងតាមសេចក្តីប្រកាសរបស់ខ្លួន ចុះផ្សាយកាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០នេះ។
ការបន្ថែមនូវប្រព័ន្ធថ្មី ត្រូវបានចាប់អនុវត្តសម្រាប់សាខាក្រុមហ៊ុន Oakwood នៅក្នុងតំបន់អាស៊ីបាស៊ីហ្វិកដូចជា ថៃ ឥណ្ឌូនេស៊ី វៀតណាម ចិន ម៉ាឡេស៊ី និងឥណ្ឌា ហើយឆាប់ៗនេះសាខានៅសិង្ហបុរី ក៏ចូលរួមអនុវត្តតាមគោលការណ៍របស់ក្រុមហ៊ុន ដាក់ចេញផងដែរ។
យោងតាមឱ្យដឹងពីប្រធានប្រតិបត្តិសេវាកម្មមានប្រសាសន៍ថា គម្រោងនេះ មានឈ្មោះថា Work From Oakwood ដើម្បីឆ្លើយតបទៅនឹងតម្រូវការ រក្សាសុវត្ថិភាពជៀសវាងការឆ្លងមេរោគនៅក្នុងកន្លែងការងារ។
នាយកប្រតិបត្តិក្រុមហ៊ុន Oakwood លោក Dean Schreiber បានថ្លែងថា ក្រុមហ៊ុននេះ នឹងផ្តល់គុណតម្លៃទាំងការរស់នៅ និងជម្រុញចិត្តឱ្យប្រជាជន និងបុគ្គលិកបម្រើការងារមានភាពច្នៃប្រឌិត និងចង់ធ្វើការឆ្ងាញពីផ្ទះ។ នេះជាវិធានការជួយរដ្ឋាភិបាលនៅក្នុងតំបន់ដែលក្រុមហ៊ុនចាត់ឱ្យកាន់តែមានប្រសិទ្ធភាព។
លោកថា ដោយហេតុថាការរឹតបន្តឹងការធ្វើដំណើរ ទីផ្សារអចលនទ្រព្យគឺជាគន្លឹះដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងស្រុក ដើម្បីជម្រុញអាជិវកម្មឱ្យមានសកម្មភាពឡើងវិញ។
ទន្ទឹមនេះ យោងតាមការសិក្សារបស់ក្រុមហ៊ុន អចលនទ្រព្យអន្តរជាតិ JLL Asia Pacific ប្រចាំតំបន់អាស៊ីបាស៊ីហ្វិកបានព្យាករណ៍ថា វិស័យការិយាល័យជួលនឹងបត់បែនរហូតដល់ ៣០ភាគរយ នៅឆ្នាំ២០៣០ ដោយសារកំណើនជំនួញ អាជីវកម្ម ក្រុមហ៊ុន។
ក្រុមហ៊ុន Oakwood គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ ទៅលើវិស័យលំនៅដ្ឋានសហកម្មសិទ្ធ ខុនដូ អាផាតមិន និង សណ្ឋាគារ។ ជាមួយបទពិសោធន៍ជាច្រើនឆ្នាំ ក្រុមហ៊ុននេះបានរីកសាយភាពបណ្តាញរបស់ខ្លួន នៅទូរទាំងពិភពលោកដូចជា សហរដ្ឋអាមេរិក កាណាដា ចិន វៀតណាម ថៃ ក្នុងនោះក៏មានកម្ពុជាផងដែរ៕