ការវិនិយោគលើខុនដូនឹងក្លាយជាជម្រើសដ៏ល្អសម្រាប់ផលចំណេញត្រឡប់នាពេលខាងមុខ

ដោយៈ ម៉ាណេត

ភ្នំពេញៈ វិស័យខុនដូ នៅតែជាជម្រើសល្អសម្រាប់ការវិនិយោគ ខណៈប្រជាជនស្រុក បានចាប់ផ្តើមការបង្កើនការវិនិយោគលើខុនដូ ដើម្បីទទួលបានផលចំណេញត្រឡប់មកវិញខ្ពស់នៅនាពេលអនាគត។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia លោកខន គង្គា បានថ្លែងប្រាប់នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា អ្នកដែលមានហិរញ្ញវត្ថុល្អនៅពេលនេះ នឹងទទួលបានផលត្រឡប់មកវិញខ្ពស់ បើធៀបនឹងរយៈពេលកាលពីរយៈពេលមុន ដោយសារមូលហេតុទី១ គឺតម្លៃខុនដូ មិនទាន់មានការកើនឡើងទេ ដូច្នេះតម្លៃស្ថិតនៅសភាពនៅទ្រឹង ហើយអនាគតតម្លៃខុនដូនឹងកើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថាលក្ខខណ្ឌក្នុងការបង់ប្រាក់នាពេលបច្ចុប្បន្នមានភាពបត់បែនច្រើនហើយអ្នកអភិវឌ្ឍន៍បច្ចុប្បន្នកំពុងបំពេញចិត្តអ្នកវិនិយោគដូច្នេះការលក្ខខណ្ឌក្នុងការបង់ប្រាក់មានភាពងាយស្រួលជាងមុន។

ការវិនិយោគអចលនទ្រព្យ ពិសេសខុនដូ គឺសំខាន់ ទី១ ផ្តោតលើតម្លៃ ទី២ ទីតាំង ទី៣លក្ខខណ្ឌក្នុងការបង់ប្រាក់។

លោកខន គង្គាបានឱ្យដឹងថា ដូច្នេះស្ថិតក្នុងលក្ខខណ្ឌនេះ តម្លៃល្អ ទីតាំងល្អ ហើយលក្ខខណ្ឌក្នុងការបង់ប្រាក់ល្អទៀត ជាមួយការបញ្ចុះតម្លៃផ្សេងៗ វាជាល្អដ៏បំផុតសម្រាប់វិនិយោគក្នុងវិស័យខុនដូ។

កំណើនចំណូលរបស់ប្រជាជនក្នុងស្រុក បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឧទាហរណ៍ ប្រឡេកមើលតែរថយន្ត ម៉ូតូ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហើយយើងអាចប៉ាន់ប្រមាណដឹងហើយ។

លោកខន គង្គា បានឱ្យដឹងថា នៅពេលប្រជាជនមានចំណូលកាន់តែច្រើន ពួកគាត់ធ្វើការ ឱ្យជីវិតរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង ដូច្នេះជម្រើសល្អរបស់ពួកគាត់ផ្ទះសម្បែង។ បើសិនជាពួកគាត់ជារស់នៅកណ្តាលទីក្រុងភ្នំពេញ ហើយគាត់ចង់ផ្ទះមួយសម្រាប់ការរស់នៅល្អ គាត់មិនអាច់ផ្ទះល្វែងនៅកណ្តាលទីក្រុងបានទេ ហើយក៏គ្មានអ្នកអភិវឌ្ឍន៍សាងសង់ផ្ទះល្វែងនៅកណ្តាលដែរ ដូច្នេះជម្រើសល្អគឺវិស័យខុនដូ ហើយតម្រូវពិតជាមានការកើនឡើងនាពេលអនាគត

ពីមួយឆ្នាំទៅមួយឆ្នាំ លំហូរប្រជាជនចូលមកទីក្រុងកើនឡើង ដែលជាកត្តាធ្វើឱ្យទីក្រុងមានភាពកាន់តែចង្អៀតបន្តិចម្តងៗ ហើយចំណូលប្រជាជនក៏មានកំណើន។ កត្តាទាំងនេះធ្វើឱ្យតម្រូវការខុនដូកាន់តែមានកំណើននាពេលអនាគត។

លោកបានថ្លែងបន្តថា បច្ចុប្បន្ន យើងសង្កតឃើញមានមិនត្រឹមតែ យុវជននោះទេ ប៉ុន្តែប្រជាជនវ័យចំណាស់ ក៏បាននិងកំពុងចាប់ផ្តើមផា្លស់ប្តូរការរស់នៅនៅខុនដូ ព្រោះខុនដូមានសុវត្តិ ឯកជនភាព និងភាពស៊ីវីល័យ

សម្រាប់ខុនដូកម្រិតA ត្រូវបានដាក់លក់ក្នុងតម្លៃ៣០៤១ដុល្លារ ក្នុងមួយម៉ែត្រការ ខុនដូកម្រិតB មានតម្លៃ២៤៤១ ដុល្លារក្នុងមួយម៉ែត្រការ និងខុនដូកម្រិតCមានតម្លៃ ១៥៣៩ដុល្លារក្នុងមួយម៉ែត្រការ ។ ដោយឡែកសម្រាប់តម្លៃនៃការជួលយូនីតខុនដូកម្រិតA ១ស្ថិតក្នុងតម្លៃ១៤ ដុល្លារក្នុងមួយម៉ែត្រការ៉េ កម្រិត B ១១១២ដុល្លារក្នុងមួយម៉ែត្រការ៉េ និងកម្រិត C ស្ថិតក្នុងតម្លៃ៩ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុន CBRE Cambodia

ដើម្បីរក្សាតម្លៃខុនដូខ្ពស់នាពេលអនាគត លោក Ross Wheble ប្រធានក្រុមហ៊ុន Knight Frank Cambodia បានលើកឡើងថា ការគិតថ្លៃសេវាកម្មលើការគ្រប់គ្រងអចលនទ្រព្យគួរតែពិនិត្យ ដោយយកចិត្តទុកដាក់ ជាពិសេសថាតើវាគ្រប់គ្រាន់ដើម្បីគ្រប់គ្រងអគារនេះដែរឬទេ។

លោកបានបន្តថា វិនិយោគិនជាច្រើនយល់ថា ថ្លៃសេវាកម្មគ្រប់គ្រងអចលនទ្រព្យទាបជាការសន្សំសំចៃ ប៉ុន្តែវាបានក្នុងរយៈពេលខ្លី។ លោកបន្តថា ផលប៉ះពាល់រយៈពេលវែងលើការវិនិយោគអាចនឹងកើតឡើង ប្រសិនបើថ្លៃសេវាកម្មមិនគ្រប់គ្រាន់សម្រាប់ចំណាយលើត្រួតពិនិត្យលើគុណភាព និងសោភ័ណភាពអគារជាដើម។ ទីពីរ តើអ្នកណានឹងគ្រប់គ្រងអចលនទ្រព្យ?

លោកRoss Whembleបានបន្តថា កត្តាទាំងនេះ(ការចំណាយការគ្រប់គ្រងអចលនទ្រព្យដូចជា អគារជាដើម និងក្រុមហ៊ុនជាអ្នកគ្រប់គ្រង?) ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតម្លៃនាពេលអនាគត

LEAVE A REPLY

Please enter your comment!
Please enter your name here