គម្រោង​សិក្សា​សាងសង់​រថភ្លើង​អាកាស​នៅ​ក្រុងភ្នំពេញ​នៅតែ​មិន​ច្បាស់លាស់

ដោយ​គង់ ម៉ា​លីន

ភ្នំពេញ៖  ជាថ្មី​ម្តងទៀត​ក្រុមមន្ត្រី​ជំនាញ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​អះអាងថា រហូតមកទល់​ពេលនេះ ការសិក្សា​ដើម្បី​សម្រេច​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកា ស​ដោយ​អ្នកជំនាញ​ជប៉ុន​មិនទាន់​បញ្ចប់​នៅឡើយ​ទេ។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ីម សូរិយា បាន​មាន​ប្រសា​ន៍​ឲ្យ​ដឹងថា ក្រុម​អ្នកជំនាញ​ជប៉ុន​បានបញ្ចប់​ការសិក្សា​ពី​គម្រោង​នេះ ប៉ុន្តែ​រហូតមកទល់​ពេលនេះ​មិនទាន់មាន​ពន្លឺ​និង​ប្រើប្រាស់​ថវិកា​ពី​ឯកជន ឬ​រដ្ឋាភិបាល​ដើម្បី​សាងសង់​ខ្សែ​រថភ្លើង​ទំនើប​នៅឡើយ​ទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “គំរោង​នេះ​ជា​គំរោង​ត្រូវ​វិនិយោគ​លុយ​ច្រើន ហេតុនេះ​យើង​មិនទាន់​ដឹងថា​រដ្ឋាភិបាល​នឹង​វិនិយោគ ឬ​ប្រគល់ជូន​ក្រុមហ៊ុន​ឯកជន​វិនិយោគ តាម​លក្ខណៈ​បង់ប្រាក់ (BOT) នៅឡើយ​ទេ” ។

លោក​បណ្ឌិត​វ៉ាន់ វ៉ាត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​បាន​ថ្លែងថា ការសាងសង់​រថភ្លើង​លើ​អាកាស ជា​ជម្រើស​ល្អ​មួយនា​ពេលអនាគត ព្រោះ​វា​ជួយ​សម្រួលការ​ដឹកជញ្ជូន និង​ការកកស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ ព្រោះ​រថភ្លើង​លើ​អាកាស​នឹង​ជា​ជម្រើស​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ ខណៈ​ការដឹកជញ្ជូន​តាម​រថ​យន្ត​ក្រុង​សាធារណៈ​របស់​សាលាក្រុង​ភ្នំពេញ ចាប់ផ្តើម​មាន​ប្រជាប្រិយភាពបណ្តើរៗហើយ។

លោក​បន្តថា “រថភ្លើង​អាកាស ក៏​នឹងចូលរួម​ចំណែក​លើក​កំពស់​សោភ័ណភាព និង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​ផងដែរ ប៉ុន្តែ​ការសិក្សា​លើ​បណ្តាញ​នេះ​ទាមទារ​ឲ្យ​មាន​ភាពច្បាស់លាស់ ដើម្បី​ទទួលបាន​សោភ័ណភាព​ផង និង​មិន​ប៉ះពាល់​បរិស្ថាន​ផង” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here