ផ្សារ​ទំនើបតម្លៃ​រាប់លានដុល្លារ​ចាប់​ផ្តើម​បង្ហាញ​ខ្លួន​នៅតំបន់​ព្រលាន​យន្ត​ហោះ​ពោធិ៍ចិនតុង​

ដោយ៖ សុផារី

ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​ “​ផ្សារទំនើប​សិនជូរីផ្លាហ្សា​” ដែល​ស្ថិតនៅ​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី បាន​ប្រកាសបើកលក់គម្រោងផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ខណៈ​គម្រោង​គ្រោងនឹងបញ្ចប់ការសាងសង់នៅខែ សីហា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោង​អភិវឌ្ឍន៍​ផ្សារ​ទំនើប​សិនជូរី ផ្លាហ្សា បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ២៧ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ លើ​ទីតាំង​ចាស់​នៃ​ផ្សារ​សិនជូរីផ្លាហ្សា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន JLECC និង​មាន​កម្ពស់ ៦ ​ជាន់​។ គម្រោងនេះ​​មានទីតាំងស្ថិតនៅលើផ្លូវ២០០៥ ភូមិម៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ផ្សារនិងមជ្ឈមណ្ឌលចម្រុះ សិន ជូរីផ្លាហ្សា គឺជាផ្សារទេសចរណ៍ ដែរមានរចនាបទជារាងត្រីកោណ មានកម្ពស់សរុប ៧ជាន់ ដែលជាន់ទី១ ដល់ ជាន់ទី៣ ជាតូបផ្សារលក់ទំនិញចម្រុះរាប់ពាន់មុខ និងការរិយាល័យ ចាប់ពីជាន់ទី៤ ដល់ជាន់ទី៧ ជាសណ្ធារគារលំដាប់ផ្កាយ៤ ដែលនៅជាន់ទី៦ ជាស្កាយបារ និងទីធ្លារសួនច្បារ។

នៅក្នុង​ពិធីប្រកាសបើកលក់គម្រោងផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះកាលពី​ថ្ងៃទី​០១ ខែឧសភានេះ​ លោក លឹម រ៉ាវុធ អគ្គនាយកផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុន ខេមបូឌាន ហេងស៊ីន រៀលអ៊ីស្ទេត បានលើកឡើងថា ផ្សារទំនើប និងមជ្ឍមណ្ឌលពាណិជ្ជកម្មចម្រុះ សិនជូរី ផ្លាហ្សានេះ គឺជាគម្រោងដែលបានការសហការឡើងរវាងក្រុមហ៊ុន សិនជូរីផ្លាហ្សា គ្រុប និងក្រុមហ៊ុនអភិវឌ្ឍគម្រោង JLECC ដែលមានបទពិសោធន៏ផ្នែកសាងសង និង គ្រប់គ្រងគម្រោង។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មាន​ប្រសាសន៍នាពេល​កន្លង​មក​ថា ផ្សារ​ទំនើប​សិនជូរីផ្លាហ្សា​ស្ថិតនៅ​ទីតាំង​មាន​មនុស្ស​រស់នៅ​ច្រើន និង​ជិត​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ជា​កន្លែង​មាន​ការធ្វើ​ដំណើរ​ឆ្លងកាត់​ច្រើន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here