តើ IMF ដែលដឹកនាំដោយអាមេរិកដើរតួនាទីសំខាន់បែបណា និងមាននិន្នាការលំអៀងដែឬទេ?

ដោយៈសុខុម

អន្តរជាតិៈ មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ International Monetary Fund ហៅកាត់ថា IMF គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយមានការិ​យាល័យកណ្តាលនៅវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ដែលមានប្រទេសជាសមាជិកចំនួន១៩០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើមូលនិធិរូបិយវត្ថុអន្តរជាតិ IMF មានតួនាទីសំខាន់កម្រិតណាក្នុងក្របខណ្ឌពិភពលោក?

យោងតាមស្ថាប័ន IMF ខ្លួនឯងឱ្យដឹងថា ខ្លួនមានតួនាទីជំរុញកំណើនសេដ្ឋកិច្ច និងស្ថិរភាពសេដ្ឋកិច្ចពិភពលោក តាមរយៈការផ្តល់ប្រឹក្សាផ្នែកគោលនយោបាយ និងការផ្តល់ហិរញ្ញប្បទាន ដល់បណ្ដាប្រទេសជាសមា​ជិក ដោយធ្វើការជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីជួយប្រទេសទាំងនោះ សម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

មូលហេតុគឺដោយសារ តែបណ្ដាទីផ្សារមូលធនអន្តរជាតិឯកជន ដំណើរការមិនសូវរលូនល្អ ហើយប្រទេសជាច្រើនមានកម្រិតនៅឡើយ ក្នុងការចូលទៅកាន់ទីផ្សារហិរញ្ញវត្ថុនានា។

ប៉ុន្តែស្ថាប័ន IMF ជួយសម្រួលឱ្យបណ្ដាប្រទេស កំពុងអភិវឌ្ឍន៍ទទួលបានប្រភពហិរញ្ញប្បទាន ដូចជា សម្រាប់កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាដើម។

នៅពេលបង្កើតដំបូង មុខងារចម្បងចំនួន៣របស់ស្ថាប័ន IMF គឺត្រួតពិនិត្យកិច្ចព្រមព្រៀងអត្រាប្តូរប្រាក់ថេរ រវាងប្រទេសសមាជិកនានា ដើម្បីជួយបណ្ដារដ្ឋាភិបាល គ្រប់គ្រងអត្រាប្តូរប្រាក់របស់ខ្លួន និងអនុញ្ញាតឱ្យរដ្ឋាភិបាលទាំងនេះ ផ្តល់អាទិភាពដល់កំណើនសេដ្ឋកិច្ច ហើយផ្តល់មូលធនរយៈពេលខ្លីដើម្បីជួយដល់សមតុល្យនៃការទូទាត់។

ការជួយនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាល នៃវិបត្តិសេដ្ឋកិច្ចអន្តរជាតិ។ ស្ថាប័ន IMF ក៏មានបំណងជួយជួសជុលផ្នែកខ្លះ នៃសេដ្ឋកិច្ចអន្តរជាតិផងដែរ បន្ទាប់ពីផ្ទុះមហាវិបត្តិសេដ្ឋកិច្ច និងសង្គ្រាមលោកលើកទី២ ព្រមទាំងផ្តល់ការវិនិយោគមូលធន សម្រាប់កំណើនសេដ្ឋកិច្ច និងគម្រោងនានាដូចជាហេដ្ឋារចនាសម្ព័ន្ធជាដើម។

តួនាទីរបស់ស្ថាប័ន IMF ត្រូវបានផ្លាស់ប្តូរជាមូលដ្ឋាន ដោយសារអត្រាប្តូរប្រាក់អណ្តែត នៅក្រោយឆ្នាំ១៩៧១។ ក្រោយមកស្ថាប័ននេះបានងាកទៅពិនិត្យ មើលគោលនយោបាយសេដ្ឋកិច្ច នៃបណ្ដាប្រទេសដែលមានកិច្ចព្រមព្រៀង ឥណទានរបស់ស្ថាប័ន IMF ដើម្បីកំណត់ថា តើកង្វះមូលធន គឺដោយសារការប្រែប្រួលសេដ្ឋកិច្ច ឬគោលនយោបាយសេដ្ឋកិច្ច។

ស្ថាប័ន IMF ក៏បានធ្វើការសិក្សាស្រាវជ្រាវផងដែរថា តើគោលនយោ​បាយរដ្ឋាភិបាលប្រភេទណា ដែលធានាជួយឱ្យសេដ្ឋកិច្ចងើបឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here