កម្ពុជា-អង់គ្លេសប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មបន្ថែម

ដោយ លក្ខិណា

ភ្នំពេញ៖ កម្ពុជា អង់គ្លេសបានប្ដេជ្ញាចិត្តជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៩បានកើនឡើងជាង១ពាន់ លានដុល្លារ ។

ក្នុងជំនួបរវាងមន្ត្រីជាន់ខ្ពស់កម្ពុជានិងលោក Marc Thayre អនុប្រធានបេសកកម្មនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការបាន ក្នុងឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ដែលមានជាង១ពាន់លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទៅកាន់ប្រទេសអង់គ្លេសមានទំហំទឹកប្រាក់ ៩៧៨លានដុល្លារ ដែលភាគច្រើនទៅលើផលិតផលសម្លៀកបំពាក់ កង់ និងស្បែកជើង ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបង្ហាញជំហររបស់កម្ពុជាក្នុងការគាំទ្រប្រព័ន្ធពហុភាគីនិយម ក្នុងពាណិជ្ជកម្មអន្តរជាតិ គាំទ្រកិច្ចកំណែរទម្រង់អង្គការពាណិជ្ជកម្មពិភពលោកសំដៅធានាតម្លាភាពនិងភាពស្មើរគ្នារវាងសមាជិក ព្រមទាំងជំរុញប្រទេសអភិវឌ្ឍន៍ រួមទាំងអង់គ្លេស ឱ្យបន្តគាំទ្រសកម្មភាពពាណិជ្ជកម្មរបស់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានការអភិវឌ្ឍតិចតួច តាមរយៈការផ្តល់ប្រព្រឹត្តកម្មដោយឡែកនិងពិសេស (S&DT) ក្នុងការធ្វើពាណិជ្ជកម្ម។

ក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាលើគោលនយោបាយពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសក្រោយការចាកចេញពីសហភាពអឺរ៉ុប (Brexit) និងដំណើរការវិវត្តនៃការជ្រើសរើសអគ្គនាយកថ្មីរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះមានបេក្ខភាពមកពីអង់គ្លេសផងដែរ។

កម្ពុជា អង់គ្លេស បានបង្ហាញសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសក្នុងវិស័យពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលបានប៉ះពាល់ដោយមេរោគរាតត្បាតជាសកលកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here