មូលបត្របំណូលឬសញ្ញាប័ណ្ណជាអ្វីដែលអ្នកគួរសិក្សាបន្ថែមក្នុងប្រព័ន្ឋហិរញ្ញវត្ថុកម្ពុជា

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ សញ្ញាប័ណ្ណឬប័ណ្ណបំណុល ជាផលិតផលមួយនៃផ្សារហ៊ុនកម្ពុជា ហើយវាក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងប្រព័ន្ឋហិររញ្ញវត្ថុផងដែរ ដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើន មានចំណេះដឹងនៅមានកម្រិតនៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការជួញដូរមូលបត្របំណុល មានវិធីសាស្ត្រជួញដូរតាមទម្រង់ឬតាមការរយៈដេញថ្លៃ គឺជាការជួញដូរមូលបត្របំណុល ដែលការដេញថ្លៃ ត្រូវអនុវត្តន៍តាមវិធីសាស្ត្រដេញថ្លៃ សម្រាប់ភាគហ៊ុន លើកលែងតែករណីមានថ្លៃផ្គូផ្គងចាប់ពីពីរឡើងទៅ។

នៅក្នុងការដេញថ្លៃដោយយកថ្លៃតែមួយ ដែលថ្លៃជួញដូរគឺជាមធ្យមនព្វន្តនៃថ្លៃផ្គូផ្គងខ្ពស់បំផុត និងថ្លៃផ្គូផ្គងទាបបំផុត។

ឧទាហរណ៍ៈ ករណីមានថ្លៃផ្គូផ្គងចាប់ពីពីរឡើង នៅក្នុងការដេញថ្លៃដោយយកថ្លៃតែមួយ សម្រាប់ការជួញដូរមូលបត្របំណុល។

ឧទាហរណ៍នេះ ថ្លៃដែលអាចផ្គូផ្គងបានមានច្រើន គឺពី ៩០.០០០ ដល់ ៩០.៤០០ ប៉ុន្តែថ្លៃជួញដូរគឺ (៩០.៤០០ + ៩០.០០០)/២ = ៩០.២០០ រៀល ។ ក្នុងករណីថ្លៃទទួលបានពីការគណនានេះមិនចំនឹងឯកតាគម្លាតថ្លៃ នោះថ្លៃជួញដូរត្រូវបង្គត់ឡើងតាមឯកតាគម្លាតថ្លៃ។

វិធីសាស្ត្រជួញដូរតាមការចរចា
ការជួញដូរមូលបត្របំណុលតាមការចរចា ត្រូវអនុវត្តតាមវិធីសាស្ត្រជួញដូរតាមការចរចាសម្រាប់ភាគហ៊ុន។ ក្រៅពីនេះនៅមានវិធានផ្សេងៗទៀតទាក់ទងនឹងការជួញដូរមូលបត្របំណុលដូចជាឯកតាគម្លាតថ្លៃៈ ឯកតាគម្លាតថ្លៃគឺ ១ (មួយ) រៀល សម្រាប់ការជួញដូរមូលបត្របំណុលដែលមានតម្លៃចារិក ១០០.០០០ រៀល។

ប្រភេទនៃបញ្ជាៈ ប្រភេទនៃបញ្ជាសម្រាប់មូលបត្របំណុលគឺ បញ្ជាដែនកំណត់ និងបញ្ជាតាមការចរចា។ បញ្ជាទីផ្សារមិនត្រូវបានអនុញ្ញាតឡើយ។

ឯកតាបញ្ជាៈ ឯកតាបញ្ជានៃមូលបត្របំណុលគឺ ១ (មួយ) ឯកតាមូលបត្របំណុល។

បញ្ជាអតិបរមាៈ បញ្ជាអតិបរមាសម្រាប់ការជួញដូរតាមវិធីសាស្ត្រដេញថ្លៃគឺ ១០.០០០ (មួយម៉ឺន) ឯកតាមូល បត្របំណុល។ មិនមានបរិមាណបញ្ជាអតិបរមាសម្រាប់ការជួញដូរតាមការចរចាឡើយ។

ដែនកំណត់ថ្លៃប្រចាំថ្ងៃៈ មិនអនុវត្តចំពោះការជួញដូរមូលបត្របំណុលឡើយ។

ថ្លៃពិសេសៈ មិនមានថ្លៃពិសេសនៅក្នុងការជួញដូរមូលបត្របំណុលឡើយ។

ថ្លៃបញ្ជាៈ ថ្លៃបញ្ជា និងថ្លៃជួញដូរមូលបត្របំណុល គឺជាថ្លៃដុល ដែលគិតបញ្ចូលនូវការប្រាក់បង្គរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here