ចំណេះដឹង! តើនាយកដ្ឋានត្រួតពិនិត្យលើឯកសារនៃធនាគារជាតិកម្ពុជាមានតួនាទីអ្វីខ្លះ?

ដោយៈម៉ាណេត

ភ្នំពេញៈ នាយកដ្ឋានត្រួតពិនិត្យលើឯកសារ ជានាយកដ្ឋានមួយស្ថិតក្រោមអគ្គនាយកដ្ឋានត្រួតពិនិត្យ ដែលមានតួនាទីត្រួតពិនិត្យ តាមដាន និងវិភាគជាប្រចាំលើប្រតិបត្តិការនិងរបាយការណ៍ហិរញ្ញវត្ថុប្រចាំគ្រារបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដើម្បីធានាការអនុលោមតាមច្បាប់និងបទប្បញ្ញត្តិដែលតម្រូវដោយធនាគារជាតិនៃកម្ពុជានិងធានាដល់ការអនុវត្តរបស់គ្រឹះស្ថានប្រកបដោយសុវត្ថិភាពនិងភាពរឹងមាំ។

ក្នុងការតាមដាននិងវិភាគលើ ស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នាយកដ្ឋានត្រួតពិនិត្យលើឯកសារ សហការជាមួយ នាយកដ្ឋានជាដៃគូ គឺនាយកដ្ឋានត្រួតពិនិត្យដល់ទីកន្លែង ដើម្បីធ្វើការត្រួតពិនិត្យដោយផ្អែកលើហានិភ័យ និង ទស្សនៈអនាគត តាមទម្រង់របាយការណ៍ឈ្មោះថា យុទ្ធសាស្រ្តសម្រាប់ត្រួតពិនិត្យ ដែលវាយតម្លៃនៅលើធាតុ សំខាន់ៗនៃCAMELS និងហានិភ័យភ្ជាប់ផ្សេងៗព្រមទាំងវិធានការកែតម្រូវនិងប្រព័ន្ធប្រាប់ឲ្យដឹងជាមុនដើម្បីចាត់វិធានការឲ្យទាន់ពេលវេលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពីនេះ នាយកដ្ឋានត្រួតពិនិត្យលើឯកសារ មានមុខងារសំខាន់ផ្សេងទៀត គឺធ្វើការសិក្សា និងឆ្លើយតបទៅនឹងសំណើសុំនានារបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here