Prudential វិនិយោគ ៥លានដុល្លារ លើគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ ក្រុមហ៊ុនចក្រភពអង់គ្លេសដ៏ធំ Prudential បានសម្រេចបោះទុនចំនួន៥លានដុល្លារ ដើម្បីចូលរួមវិនិយោគលើការសាងសង់ ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ។

ពិធីចុះហត្ថលេខានេះធ្វើឡើងរវាងក្រុមហ៊ុន Overseas Cambodian Investment Corporation Ltd (OCIC), Cambodia Airport Investment Co., Ltd (CAIC) និង Prudential (Cambodia) Life Assurance PLC សម្រាប់ការវិនិយោគទឹកប្រាក់ចំនួន 5 លានដុល្លារអាមេរិកលើសញ្ញាបណ្ណ មានបុគ្គលធានារបស់គម្រោងសាងសង់អាកាស យាន្តដ្ឋានអន្តរជាតិ Techo (TIA) (ការបោះផ្សាយជាលក្ខណះបុគ្គល)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណរបស់ TIA នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ TIA នៅខេត្តកណ្តាល​។ គម្រោង TIA បច្ចុប្បន្នសម្រេចបាន 31.1% ត្រូវនឹងទឹកប្រាក់សរុប 434 លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីវិនិយោគរួចដោយ CAIC ។

អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល (tenor) 3ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញ នៅក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា TIA ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនាប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង TIA ។

Prudential គឺជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅកម្ពុជា ជាមួយនឹងទ្រព្យសម្បត្តិសរុបជាង ២០០លានស្ថិតក្រោមការគ្រប់គ្រង ហើយគោលដៅអតិភាពរបស់ព្រូដិនសល គឺការចូលរួមអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ និងគាំទ្រដល់គំរោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។

ភាពជោគជ័យរបស់សញ្ញាបណ្ណ មានបុគ្គលធានារបស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ បានបង្កើតអោយមានវេទិកាធានារ៉ាប់រងសំរាប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធសាធារណ: ក៏ដូចជាបានជួយជំរុញដល់កំណើនវិស័យទេសចររបស់កម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here