អគារការិយាល័យថ្មីមួយទៀតក្រោមទុនវិនិយោគ ៣០លានដុល្លារ នឹងបង្ហាញរូបរាងនៅខណ្ឌដូនពេញ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ អគារការិយាល័យថ្មីមួយទៀត ក្រោមការបោះទុនវិនិយោគ ៣០លានដុល្លារអាមេរិក នឹងបង្ហាញរូបរាងនៅតាមបណ្តោយលេខ៧០ និងមហាវិថី PPCC ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អគារការិយាល័យ មានកម្ពស់៣៨ ជាន់ ស្មើនឹង ១៥០ម៉ែត្រនិង និងកំពុងសាងសង់លើផ្ទៃដីសរុប ៤០ ០០០ ម៉ែត្រការ៉េ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគារការិយាល័យនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Benrich Real Estate Development Co., Ltd ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំរយៈ ២ ឆ្នាំ និងសាងសង់ដោយក្រុមហ៊ុន ចិន Nantong Daxin Engineering Company Limited។ អគារ Benrich Tower នេះ គឺជាគម្រោងអគារការិយាល័យលំដាប់ A ថ្មីមួយដែលសាងសង់តាមស្តង់ដារអន្តរជាតិ។

លោក Han Ze ប្រធានក្រុមហ៊ុន Benrich Real Estate Development Co., Ltd បានឱ្យដឹងថា ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាគឺជាឧស្សាហកម្មដ៏ធំមួយ ហើយចំនួនគម្រោងដែលបានបញ្ចប់ និងកំពុងសាងសង់នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។

លោកបន្តថា ការសាងសង់អគារការិយាល័យ Benrich Tower នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ស្តង់ដារ គុណភាព និងការត្រឡប់មកវិញនៃការវិនិយោគ ដែលកត្តាទាំងនេះនឹងមានសារៈសំខាន់សម្រាប់សហគ្រាសទាំងអស់អាចឱ្យមានការដំណើរការឡើងវិញបាន នៅក្នុងឧស្សាហកម្មវិស័យអចលនទ្រព្យនេះ។

លោកបន្ថែមថា ទោះជាយ៉ាងណាក៏ដោយគម្រោងរបស់យើងត្រូវបានបង្កើតឡើងសម្រាប់តម្រូវការទីផ្សារហើយមិនត្រឹមតែសម្រាប់សហគ្រាសដែលមានមូលដ្ឋាននៅទីស្នាក់ការកណ្តាលប៉ុណ្ណោះទេ ថែមទាំងសម្រាប់សហគ្រាសធុនតូចផងដែរ។

លោកបញ្ជាក់ទៀតថា លើសពីនេះ ទីក្រុងភ្នំពេញគឺជាទីក្រុងធំរបស់ប្រទេសកម្ពុជាដែលជាទិសដៅសេដ្ឋកិច្ច និងវិនិយោគថ្មីសម្រាប់សហគ្រាសនិមួយៗ ហើយថ្មីៗនេះវាបានក្លាយជាទីក្រុងមួយដែលមានតម្លៃបំផុតនៅលើពិភពលោក។ ក្រៅពីនេះ គោលនយោបាយ និងភាគលាភ ប្រជាសាស្ត្ររបស់ទីក្រុងភ្នំពេញ ត្រូវបានទាក់ទាញដោយវិនិយោគិនបរទេស និងក្រុមហ៊ុនពហុជាតិជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here