ម្ចាស់គម្រោងអគារពាណិជ្ជកម្ម ដឹផាកវេ ប្រកាសបញ្ចប់នៅចុងឆ្នាំនេះ ទោះស្ថិតក្នុងវិបត្តិសកល

ដោយ៖ លក្ខិណា

ភ្នំពេញ៖ គម្រោងអគារពាណិជ្ជកម្មទំនើប នៅក្នុងតំបន់ទួលគោក ដឹផាកវេ ត្រូវបានម្ចាស់គម្រោងប្រកាសបញ្ចប់គម្រោងនៅចុងឆ្នាំ ២០២០នេះហើយ ដោយបច្ចុប្បន្នគម្រោងនេះ ក៏បានជិតរួចរាល់ផងដែរ និងកំពុងមមាញឹកក្នុងការជំរុញការសាងសង់ឱ្យបញ្ចប់តាមការប្រកាសរបស់ខ្លួន។

លោកឧញ៉ា សួ សុខថេង អគ្គនាយក ក្រុមហ៊ុន ដឹផាកវេគ្រុប បានឱ្យដឹងថា អគារពាណិជ្ជកម្មនេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២០នេះហើយ ហើយគម្រោងនេះដែរ ត្រូវបានសង់ឡើងតាមស្ដង់ដារត្រឹមត្រូវ ដូចជាសង់ឡើងដើម្បីការពារការស្រុត និងកម្រិតរញ្ជួយដីរហូតដល់៨រ៉ិចទ័រ បើទោះបីជាកម្ពុជាពុំធ្លាប់ជួបហេតុការគ្រោះរញ្ជួយដីក្ដី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោបន្តថា គិតមកដល់ពេលនេះ អត្រានៃការលក់បានរហូតដល់ទៅ៧០ភាគរយទៅហើយនៃគម្រោងទាំងមូល ដូច្នេះក្នុងនាមអ្នកអភិវឌ្ឍន៍ត្រូវតែជំរុញអោយការសាងសង់ ត្រូវបានបញ្ចប់អោយបានឆាប់តែក៏ត្រូវគិតពីគុណភាពនៃសំណង់ផងដែរ។

លោក បានបន្តថា ព្រោះរាល់ការវិនិយោគរបស់ក្រុមហ៊ុនបានប្រកាន់ខ្ជាប់ទស្សនវិស័យ អភិវឌ្ឍគុណភាព តាមរយៈការរៀបចំផែនការនិងយុទ្ធសាស្រ្តអន្តរជាតិ ដោយផ្លាស់ប្តូកម្រិតពាណិជ្ជកម្ម ដែលមានស្រាប់ឱ្យប្រសើរឡើង លើកកម្ពស់សេវាកម្មពាណិជ្ជកម្មក្នុងតំបន់និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ទាប់ពីកូវីដ១៩ ត្រូវបានបញ្ចប់ទៅ។

គម្រោង The Parkway ត្រូវបានវិនិយោគដោយក្រុមហ៊ុន Parkway Investment Co., Ltd និង ក្រុមហ៊ុនចិន Nantong City Daxin Engineering (Cambodia) Co., Ltd ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ ១០០ លានដុល្លារអាមេរិក។ គម្រោងនេះ សាងសង់ឡើងចំនួន ៣ អគារ ដែលមានកម្ពស់ ២៩ ជាន់, ២៥ ជាន់, និង ៣៥ ជាន់ លើផ្ទៃដីទំហំ ១៧០,០០០ ម៉ែត្រការ៉េ ក្នុងតំបន់ទួលគោកររាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here