ការសិក្សា: ទីផ្សារលំនៅដ្ឋានប្រណីតក្នុងពិភពលោកនឹងទទួលបានកំណើនខ្ពស់នៅឆ្នាំ២០២២

ដោយៈសុខុម

អន្តរជាតិ: យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ទីភ្នាក់ងារអចលនទ្រព្យអង់គ្លេសKnight Frankបានបង្ហាញថា ទីផ្សារអចលនទ្រព្យប្រណីត នៅទូទាំងពិភពលោកត្រូវបានរំពឹងថា នឹងទទួលបានកំណើនខ្ពស់នៅឆ្នាំ២០២២ នេះ។

ទោះជាយ៉ាងណា ទីភ្នាក់ងារអចលនទ្រព្យនេះព្រមានថា ការយកពន្ធគឺជាឧបសគ្គមួយ ក្នុងចំណោមឧបសគ្គរាំងស្ទះ ដែលទីផ្សារអចលនទ្រព្យប្រណីតកំពុងប្រឈម។ នេះបើយោងតាមសារព័ត៌​មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៥ ខែមីនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលបង្ហាញថា តម្លៃជាមធ្យមនៃអចលនទ្រព្យប្រភេទលំនៅដ្ឋានប្រណីត បានហក់ឡើង៨,៤%ក្នុងឆ្នាំ២០២១ ដែលជាការហក់ឡើងប្រចាំឆ្នាំខ្ពស់បំផុត ចាប់តាំងពីសន្ទស្សន៍លំនៅដ្ឋានប្រណីតអន្តរជាតិ PIRI 100 ដែលគ្របដណ្ដប់ទីផ្សារចំនួន១០០ជុំវិញពិភពលោក ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០០៨។

របាយការណ៍នេះ បានសិក្សាពីលំនៅដ្ឋាន ដែលមានតម្លៃថ្លៃៗបំផុត និងដែលមានតម្រូវការខ្ពស់បំផុតទូទាំងពិភពលោក។ ផ្អែកតាមរបាយការណ៍នេះបង្ហាញថា លំនៅដ្ឋានប្រណីតនៅក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត បានហក់ឡើងរហូតដល់៤៤% ហើយផ្ទះប្រណីតនៅទីផ្សារម៉ូណាកូ មានតម្លៃមិនក្រោម៣៤លានដុល្លារអាមេរិក ឡើយ៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here