ក្រុមហ៊ុន​ចិន​ធំ​មួយ​កំពុង​កែសម្រួល​ផែនកា​មេ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​មាស ឆ្នេរ​ប្រាក់​មកជា​ទម្រង់​អភិវឌ្ឍន៍ “ទីក្រុង​ជាយ”

ដោយ​វុត្ថា

ព្រះសីហនុៈ​ក្រុមហ៊ុន​ចិន​ធំ​មួយ​បាន និង​កំពុងធ្វើការ​កែសម្រួល​ប្លង់​មេ​សម្រាប់​ផែនកា​មេ​នៃ​តំបន់ឆ្នេរ​មាស ឆ្នេរ​ប្រាក់ មកជា​ទម្រង់​អភិវឌ្ឍន៍​រចនាសម្ព័ន្ធ​នៃ​ការអភិវឌ្ឍន៍ “ទីក្រុង​ជាយ” នៃ​ផែនការ​ដើម​តំបន់ឆ្នេរ​ប្រាក់ បាន​កែសម្រួល​មកជា​ទម្រង់​អភិវឌ្ឍន៍​គ្រប់​ជ្រុងជ្រោយ “អ័ក្ស១ ខ្សែ​តំបន់២ អនុតំបន់ ៤” ។

ក្រុមហ៊ុន​យិះ​ចៀ ធូ​រី​ហ្សី​ម ឌី​រេ​ឡុ​ប​មេន ខម​ភេ​នី បាន​សុំ​សិទ្ធ​វិនិយោគ​នៅលើ​គំរោង​នេះ​តាំងពី​ឆ្នាំ២០០៨ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Fu Xian Ting អគ្គនាយក​ក្រុមហ៊ុន យិះ​ចៀ ធូ​រី​ហ្សី​ម ឌី​រេ​ឡុ​ប​មេន ខម​ភេ​នី បាន​មានប្រសាសន៍​ឲ្យ​ដឹង នៅក្នុង​ពិធី​បង្ហាញ​របាយការណ៍​របស់​ក្រុមហ៊ុន ជូន លោ គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២០កន្លងមក​បានបញ្ជាក់​ថា ដី​ប្រើប្រាស់​សម្រាប់​ការអភិវឌ្ឍ បែង​ចែកជា​ប្រភេទ​ផែនការ នៃ​ប្រទេស​ជឿនលឿន​ដោយ​បែង​ចែកជា៨ប្រភេទធំៗ និង២៦ប្រភេទ​បន្ទាប់បន្សំ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ការអភិវឌ្ឍ។

លោក​បន្ថែមថា “ការរៀបចំ​បណ្តាញ​ផ្លូវ​ត្រូវបាន​ធ្វើឡើង ដោយ​ផ្អែកលើ​ការវិភាគ​ភូមិសាស្ត្រ​យ៉ាង​ត្រឹមត្រូវ ក្រុមហ៊ុន​បាន​ប្តូរ​បណ្ដាញ​ផ្លូវ​ដែល” ចេញពី​ចំណុចកណ្ដាល”មកជា” បណ្តាញ​ផ្លូវ​ហ៊ុមព័ទ្ធ​តំបន់ភ្នំ​ធម្មជាតិ” មាន​ប្រវែង​សរុប​កើនឡើង៤០ភាគរយ បើ​ធៀប​នឹង​ផែនការ​ដើម” ។

លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា រដ្ឋបាលខេត្ត​ចង់ឃើញ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន។ ក្រុមហ៊ុន​ត្រូវ​រៀបចំ​ប្លង់គោល នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​គ្នា ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ ផ្តល់​សក្តានុពល​ដល់​ការអភិវឌ្ឍ ដើម្បី​ប្រើប្រាស់​ប្រយោជន៍​រួម ទន្ទឹម​នោះ​ត្រូវ​ពិនិត្យ​សាវតារ​អ្នកកាន់កាប់​ដី​ឱ្យបាន​ត្រឹមត្រូវ។

លោក​អភិបាលខេត្ត​ស្នើថា  ក្រុមហ៊ុន​ត្រូវគោរព​តាម​ប្លង់​មេ របស់​ខេត្ត​ព្រះសីហនុ ព្រោះ​ការអភិវឌ្ឍ​ត្រូវ​ពិនិត្យមើល​ប្រភពទឹក ភ្លើង ផ្លូវ និង​អាង​ប្រព្រឹត្ត​កម្ម ដើម្បី​បំរើឱ្យ​ការងារ​អភិវឌ្ឍន៍​ប្រកបដោយ​តម្លាភាព រក្សា​ធនធានធម្មជាតិ និង​បរិស្ថាន​ល្អ​ក្នុង​តំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here