ក្រុងភ្នំពេញកំពុងគិតគូរដាក់ឱ្យដំណើរការជាថ្មីលើសេវារថយន្តក្រុងសាធារណៈ

ដោយ ឧត្តម

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងគិតគូរដាក់ឱ្យដំណើរការឡើងវិញនូវរថយន្តក្រុងសេវាសាធារណៈ (City Bus) នាពេលខាងមុខនេះ បន្ទាប់ពីត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយព្រួយបារម្ភពីការចម្លងនូវនូវជំងឺ Covid-19

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្តី បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកនៅថ្ងៃទី  ១១ ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡាដាក់ឱ្យមានការដំណើរការ សាលារៀនមួយចំនួនឡើងវិញ នាកន្លងមកថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញក៏កំពុងគិតគូរ ដាក់ឱ្យដំណើរឡើងវិញនូវរថយន្តក្រុងសេវាសាធារណៈផងដែរ។

លោកថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញកំពុងគិតបញ្ហានេះ តែមិនទាន់មានការកំណត់ពេលវេលាជាក់លាក់នៅឡើយទេ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីជំដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាក ការផ្តល់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រហូតដល់ស្ថានការណ៍នៃមេរោគកូវីដ ១៩ (Covid-19) បានធូរស្បើយ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បច្ចុប្បន្នមេរោគកូវីដ ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក ហើយនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ក្រសួងសុខាភិបាលបានរកឃើញមានអ្នកផ្ទុកមេរោគកូវីដ១៩មួយចំនួន ហើយរាជរដ្ឋាភិបាលក៏បានចាត់វិធា នការទប់ស្កាត់ការចម្លង និងការរីករាលដាល នៃមេរោគកូវីដ១៩នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here