Prince Real Estateនឹងកសាងទីក្រុងថ្មីមួយនៅលើកោះតាគៀវ ខណៈក្រុមហ៊ុននេះគ្រោងបន្ថែមទុន២០ពាន់លានដុល្លារ

ដោយៈម៉ាលីនណា

ភ្នំពេញ ក្រុមហ៊ុនអចលនទ្រព្យយក្ស Prince Real Estate Group កំពុងរៀបចំផែនការកសាងទីក្រុងថ្មីមូយនៅលើកោះតាគៀវ ស្ថិតនៅចម្ងាយប្រមាណ១គីឡូម៉ែត្រពីតំបន់ឧទ្យានជាតិរាម។

ថ្នាក់ដឹកនាំក្រុមហ៊ុនលំដាប់យក្សនេះ គ្រោងពង្រីកទុនវិនិយោគរហូតដល់២០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះបានបោះទុនវិនិយោគនៅកម្ពុជា លើគម្រោងអចលនទ្រព្យជាង៤ពាន់លាន ដុល្លារអាមេរិករួចហើយ។ 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកលី មីន ថ្លែងនៅក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីចុះហត្ថលេខា ជាមួយក្រុមហ៊ុនបី ក្នុងការបើកដំណើរការហាងនៅក្នុងPrince Plaza International កាលពីដើមឆ្នាំមុនថា ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត នឹងឈរលំដាប់កំពូល ជាក្រុមហ៊ុនអន្តរជាតិវិនិយោគនៅក្នុងប្រទេសកម្ពុជា  ដោយបានវិនិយោគនៅគម្រោងអចលនទ្រព្យធំៗ ជាច្រើននៅកម្ពុជា។

ជាក់ស្ដែងគម្រោងព្រីនស៍ផ្លាហ្សានៅបណ្ដោយផ្លូវព្រះនរោត្តមគម្រោងព្រីនស៍ផ្លាហ្សាអ៊ីនធើណេតសិនណលនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីនិងគម្រោងមួយចំនួនទៀតនៅក្នុងខេត្តព្រះសីហនុជាដើម។

លោកបន្តថាចាប់តាំងពីយើងបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា យើងបានបោះទុនវិនិយោគសរុប ជាង៤ពាន់លានដុល្លារអាមេរិកមកហើយ ហើយយើងនឹងបន្ថែមទុនតាមតែអាចធ្វើបាន

ដោយមើលឃើញពីសក្ដានុពលទាំងនេះហើយ ក្រុមហ៊ុននឹងបន្ថែមទុនវិនិយោគឲ្យបាន២០ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត ដោយក្រុមហ៊ុនបានរៀបចំនូវគម្រោងរបស់ខ្លួនរួចស្រេចហើយ ក្នុងនោះខេត្តព្រះសីហនុ  ភ្នំពេញ និងសៀមរាប គឺជាទីតាំងអាទិភាពរបស់ខ្លួន ក្នុងបណ្ដាក់ទុនវិនិយោគបន្ថែម ។

កោះតាគៀវមានទំហំសរុប៦,៧គីឡួម៉ែត្រក្រឡា មានកំពស់ពីនីវូទឹកសមុទ្រ៤,៤គីឡូម៉ែត្រ វាជាកោះធំមួយក្នុងចំណោមកោះជាច្រើននៅក្រុងព្រះសីហនុ។ កោះនេះមានចម្ងាយប្រមាណ១គីឡូម៉ែត្រពីឧទ្យានជជាតិរាម។

គេហទំព័រCambodiafinancialtimes.com មិនអាចទាក់ទងលោកលី មីនដើម្បីអាចបញ្ជាក់ព៌តមានលំអិតថា គំរោងនេះនឹងចំណាយទុនប៉ុន្មានរយលានដុល្លារ និងចាប់ ផ្តើមសាងសង់នៅពេលណានៅឡើយទេ។

ប៉ុន្តែយោងតាមប្រភពជាន់ខ្ពស់ ពីមន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា ក្រុមហ៊ុនPrince Real Estate Groupបានទទួលសិទ្ឋសម្បទានវិនិយោគគំរោងនេះ នៅលើកោះតាគៀវពីរដ្ឋាភិបាលរួចហើយ។

បុគ្គលិកផ្នែកលក់ជាន់ខ្ពស់ ដែលកំពុងលក់គម្រោងPrinceជាច្រើន នៅក្រុងព្រះសីហនុបានបង្ហើបឲ្យដឹងផងដែរថា ក្រុមហ៊ុនPrinceពិតជាកំពុងរៀបចំផែនការ ដើម្បីអភិវឌ្ឈន៍គំរោងថ្មីនៅកោះតាគៀវ ឲ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់លំហែរកាយលំដាប់ពិភពលោកនៅពេលខាងមុខនេះពិតប្រាកដមែន។

លោកបន្តថាតាមអ្វីខ្ញុំដឹងគម្រោងនេះធំណាស់ និងមានសណ្ឋានជាទីក្រុងវិស្សមកាលដ៏ទាក់ទាញមួយសំរាប់តំបន់ និងពិភពលោក

LEAVE A REPLY

Please enter your comment!
Please enter your name here