អ្នកជំនាញមានសុទិដ្ឋិនិយមលើទីផ្សារអចលនទ្រព្យខណៈគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតប្រកាសលទ្ឋផល

ដោយៈម៉ាណេត

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានសម្តែងសុទិដ្ឋិនិយមពីទីផផ្សារអចលនទ្រព្យនៅក្រុងបាវិត នឹងចាប់ផ្តើមប្រសើរឡើងវិញ បន្ទាប់ពីការសិក្សាគំរោងផ្លូវល្បឿនលឿនបានបង្ហាញលទ្ឋផល ដែលរំពឹងនឹងដំណើរការស្ថាបនានៅពេលឆាប់ៗខាងមុខ។

លោកសោមម៉ាលីដាហៅAndy អ្នកជំនាញអចលនទ្រព្យអន្តរជាតិ ដែលផ្តោតលើសក្តានុពលវិនិយោគនៅទីក្រុងបាវិតបានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១០ ខែកញ្ហា ឆ្នាំ២០២០នេះថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត នឹងជះឥទ្ធិពលវិជ្ជមានដល់ការវិស័យអចលនទ្រព្យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឡើងថា ពេលនៅដែលមានគម្រោងល្បឿនលឿន ប្រព័ន្ធដឹកជញ្ជួននឹងកាន់តែមានប្រសើរឡើង មិនត្រឹមត្រូវភ្នំពេញបាវិតទេ ប៉ុន្តែវាថែមទាំងតភ្ជាប់ជាមួយប្រទេសវៀតណាម។ លោកបន្ថែមថា “”វាជាកត្តាមួយក្នុងការទាក់ទាញវិនិយោគបន្ថែមដូចជា រោងចក្រ និងគម្រោងវិនិយោគផ្សេង ព្រោះបាតវិតជាតំបន់សេដ្ឋកិច្ចពិសេស តំបន់រោងចក្រ តំបន់ផែស្ងួត

លោកសោម កែវម៉ាលីដាបានថ្លែងថា នៅក្នុងវិស័យអចលនទ្រព្យ កាលពីតែមានការវិនិយោគច្រើន ធ្វើឱ្យវិស័យដីធ្លីនិងតម្រូវការកាន់តែកើនឡើង ហើយវាថែមទាំងបង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាជនស្រុកទេ និងជនបរទេសក៏មកធ្វើការដែរ ដូច្នេះវាធ្វើឱ្យចរន្តនៃការចាយវាយ តម្រូវការកន្លែងស្នាក់នៅកើនឡើង ដែលជះឥទ្ធិពលដល់វិស័យអចលនទ្រព្យផងដែរ

លោកហួត សុផាត ប្រជាជនម្នាក់ដែលរស់ទីក្រុងបាវិត បានប្រាប់គេហទំព័រ Propertyarea.asiaថា បើសិនជាផ្លូវល្បឿនលឿនរវាងភ្នំពេញ និងបាវិតស្ថាបនានាពេលឆាប់ៗខាងមុខវាកាន់តែបង្កើនភាពរីកចម្រើនដល់ទីក្រុងបាវិត។

ជាមួយគ្នានេះដែរ លោកបានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងបាវិតបាននិងកំពុងត្រូវបានស្ថាបនា ហើយរយៈ២ឬ៣ឆ្នាំខាងមុខ ទីក្រុងបាវិតនៅកាន់តែមានភាពទាក់ទាញបន្ថែម។

លោកបន្តថា បច្ចុប្បន្នបើទោះបីជាមានភាពស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែរយៈពេល ២ ឬ៣ឆ្នាំខាងមុខ ខ្ញុំសង្ឃឹមថា បាវិតនឹងត្រឡប់មករកប្រសើរឡើងវិញ ព្រោះហេដ្ឋរចនាស ម្ព័ន្ធ នឹងត្រូវបានរៀបចំកាន់ប្រសើរឡើង

កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០កន្លងមក លោកសូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាលើរបាយកាណ៍ស្តីពីលទ្ធផល នៃការសិក្សាបច្ចេកទេស នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ដែលលើកឡើងដោយក្រុមហ៊ុនChina Railway International Group Co., Ltd ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំថ្នាក់បច្ចេកទេសនេះរៀបចំឡើង ក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន China Railway International Group Co., Ltd អំពីរបាយការណ៍ស្តីពីលទ្ធផលសិក្សាផ្នែកបច្ចេកទេសលើ គម្រោងហេដ្ឋរចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ក៏ដូចជាវេទិកាសួរដេញដោល ផ្ដល់មតិយោបល់ សំណូមពរ និងដំណោះស្រាយពីភាគីពាក់ព័ន្ធ សំដៅឱ្យរបាយការណ៍នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ។

យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនបានបង្ហាញថាគម្រោងសាងសង់ផ្លូវនេះមានបីជម្រើសផ្អែកតាមទីតាំងភូមិសាស្ត្រនិងផលប៉ះពាល់ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម១២០គីឡូម៉ែត្រក្នុងមួយម៉ោងស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជានិងវៀតណាម។

លោកបានឱ្យដឹងថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាល ត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ ជ្រុងជ្រោយលើជម្រើសផ្លូវទាំងបីនេះ មុននឹងធ្វើការសម្រេចថា តើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា ជាពិសេសក្រសួងរង់ចំាលទ្ធផល របាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត។

លោកបានបន្តថា ការជ្រើសរើសយកជម្រើសណាមួយនោះ ត្រូវផ្ដោតជាសំខាន់លើក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់

LEAVE A REPLY

Please enter your comment!
Please enter your name here