អ្នកជំនាញ​ហិរញ្ញវត្ថុ​អន្តរជាតិ៖ មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រព័ន្ធ​មីក្រូហិរញ្ញវត្ថុ​ល្អ​បំផុត​នៅលើ​ពិភពលោក

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ អ្នកជំនាញ​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​អះអាងថា វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រ​ព័​ន្ឋ​មីក្រូហិរញ្ញវត្ថុ​ល្អ​បំផុត នៅក្នុង​ចំណោម​ស្ថាប័ន​ហិរញ្ញ​ប​វត្ថុ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក។

លោក​រ៉ុ​ន បេ​វ៉ា​ក​ក្វា​ស្ថាបនិក​និង​នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន Access Advisory ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​សៀវភៅ “ការកសាង​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យាប​ន្ន” និង​ប្រកាន់​លើ​គោល​គំនិត​និង​មតិយោបល់​ឯករាជ្យ​របស់​អ្នកនិពន្ធ​បាន​ថ្លែងថា មីក្រូហិរញ្ញវត្ថុ​កម្ពុជា គួរ​ត្រូវបាន​យកចិត្តទុកដាក់ និង​ទទួលបាន​នូវ​ការគោរព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បន្តថា “វិស័យ​មីក្រូហិរញ្ញវត្ថុ ត្រូវការ​ធ្វើការ​សម្រេច​ចិត្ត​ឱ្យបាន​ត្រឹមត្រូវ​ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ ប្រកួតប្រជែង​ដោយ​ស្មើភាព ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​តាម​តម្រូវការ ដាក់ចេញ​បទ​ប្បញ្ញត្តិ និង​មាន​ការចុះ​ត្រួតពិនិត្យ​សំដៅ​ធានា​ការអនុលោម​តាម​បទ​ប្បញ្ញត្តិ ព្រមទាំង​តម្រូវឱ្យមាន​ការសហកា​រ​គ្នា រវាង​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​ឱ្យបាន​សុចរិត​ភាព នៃ​ទីផ្សារ​ទោះបីជា​មានការ​ប្រកួតប្រជែង​គ្នា​ក្នុង​ទីផ្សារ​ក៏ដោយ” ។

ជាមួយគ្នានេះ លោក​ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់ថា កាលពី​បួន​ទសវត្សរ៍​កន្លងមក ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​ចារឹក​យ៉ាងច្បាស់ ពី​ដំណើរ​ងើបឡើង​វិញ​របស់​ប្រទេស​កម្ពុជា ពី​ស្ថានភាព​មួយ​ដែល​ខ្ទេចខ្ទាំ​ដល់​ឬ​សគល់ ជាពិសេស​វិស័យ​ហិរញ្ញវត្ថុ ដែល​ត្រូវបាន​លុបបំបាត់​ទាំងស្រុង និង​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​លែងមាន​ជំនឿ​មកលើ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា។

លោក​បន្តថា ក្រោម​ការខិតខំ​ប្រឹងប្រែង និង​ការ​ងើបឡើង​វិញ​យ៉ាង​ត្រដាបត្រដួស​ដោយ​ខ្លួនឯង រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ចិត្ត ខាង​នយោបាយ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​ទស្សនៈ​វែងឆ្ងាយ ដោយបាន​អនុញ្ញាតឱ្យ​វិស័យ​ធនាគារ និង​វិស័យ​មីក្រូហិរញ្ញវត្ថុ​អនុវត្តតាម​យន្តការ​ទីផ្សារ ដែលជា​លទ្ធផល​បានធ្វើឱ្យ​សកម្មភាព​មីក្រូហិរញ្ញវត្ថុ អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here