សាល​ពិ​ព៌​ណ​ដ៏​ធំ​លំដាប់​អន្តរជាតិ​នៅ​ទីក្រុង​រណប​ជ្រោយចង្វារ​បានបញ្ចប់​ការសាងសង់

ដោយ​គង់ ម៉ា​លីន

ភ្នំពេញ៖ សាល​ពិ​ព៌​ណ​លំដាប់​អន្តរជាតិ ដែល​វិនិយោគ​ទឹកប្រាក់​ប្រមាណ ១៨លាន​ដុល្លារ​របស់​ក្រុមហ៊ុន​អនិកជន​ខ្មែរ​នៅក្រៅ​ប្រទេស (OCIC) បានបញ្ចប់​ការសាងសង់​រួចហើយ។

អគ្គនាយករង​ក្រុមហ៊ុន OCIC លោក​ទូច សំណាង ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ការសាងសង់​សាល​ពិ​ព៌​ណ​ដែលមាន​ទទឹង ៨០ម៉ែត្រ និង​បណ្តោយ ២៤០ម៉ែត្រ​នេះ បានបញ្ចប់​ការសាងសង់​រួចហើយ។ សាល​ពិ​ព៌​ណ​លំដាប់​អន្តរជាតិ​នេះ មាន​ទំហំ​ជាង ៣ម៉ឺន​ម៉ែត្រការ៉េ ក្នុងនោះ ១ម៉ឺន​ម៉ែត្រការ៉េ​ស្ថិតនៅក្រោម​ដី។

តាម​ផែនការ​សាល​ពិ​ព៌​ណ​លំដាប់​អន្តរជាតិ​នេះ នឹង​ប្រើប្រាស់​សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប​ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ ២០២០ខាងមុខនេះ ប៉ុន្តែ​កិច្ចប្រជុំ​ដ៏​មាន​កិត្យានុភាព​នេះ​ត្រូវបាន​លើក​ពេល ដោយសារ​វិបត្តិ​នៃ​ជំងឺ Covid-19 ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ទូច សំណាង បាន​បន្តថា គោលដៅ​នៃ​ការរៀបចំ​សាល​ពិ​ព៌​ណ​ដ៏​ធំ​នេះ ធ្វើឡើង​សំរាប់​ប្រើប្រាស់​លើ​ការរៀបចំ​ពិ​ព៌​ណ កិច្ចប្រជុំ​លំដាប់​អន្តរជាតិ និង​ជា​កន្លែង​សំរាប់​រៀបចំ​អាពាហ៍ពិពាហ៍​ផងដែរ ។

ក្រុមហ៊ុន OCIC ក៏មាន​ផែនការ​រើ​សាល​ពិ​ព៌​ណ និង​សន្និបាត​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​ជ្រោយចង្វារ ដែលមាន​ផ្ទៃដី​សរុប​ប្រមាណ ១១០ហិកតា​នាពេលខាងមុខ​ផងដែរ។

លោក​បន្តថា ទីក្រុង​រណប​នេះ នឹង​រៀបចំ​ជាទី​ក្រុង​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ មា​នស​ភាពស្រដៀងគ្នា នឹង​តំបន់​ពាណិជ្ជកម្ម​ដូចគ្នា​នឹង​មហាវិថី​ព្រះមុនីវង្ស។

ទីក្រុង​រណប​ជ្រោយចង្វារ ជាទី​ក្រុង​ដែលមាន​លក្ខណៈ​អំណោយផល​បំផុត ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន OCIC បាន និង​កំពុង​សាងសង់​ស្ពាន​យោង​ដោយ​ខ្សែកាប ប្រវែង​ប្រមាណ៥០០ម៉ែត្រ​ឆ្លង​ពី​ផ្លូវជាតិ​លេខ៥ទៅកាន់​តំបន់​នេះ។ ជាមួយគ្នានេះ​តំបន់​នេះ​មាន​ស្ពានធំៗចំនួន២ និង​ស្ពាន​បា​ឡេ​កំពុងត​ភ្ជាប់​ទៅ​តំបន់​នេះ​រួចហើយ។ លក្ខណៈពិសេស​របស់​ទីក្រុង​នេះ ក៏​ផ្តល់​បរិយាកាស​រស់នៅ​ល្អប្រសើរ​ផងដែរ ព្រោះ​មាន​ទន្លេ​ព័​ទ្ឋ​ជុំវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here