គម្រោងDFTZ នឹងចូលរួមចំណែកជួយដល់កម្ពុជាសម្រេចបានគោលដៅសេដ្ឋកិច្ចឌីជីថលនៅឆ្នាំ២០២៣

ដោយ ៖ ម៉ាណេត

ភ្នំពេញ៖ ដើម្បីសម្រេចបានគោលដៅក្នុងការបង្កើតសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខនេះ កម្ពុជាបានស្វាគមន៍គម្រោងឌីជីថលទាក់ទងនឹងវិស័យពាណិជ្ជកម្ម ក្រោមការចូលរួមសហការយ៉ាងស៊ីជម្រៅពីវិស័យឯកជន។

ជាមួយនឹងគម្រោងអនុវត្តឌីជីថលពាណិជ្ជកម្មមួយនេះ ក្រុមការងារនៃក្រុមហ៊ុន EZECOM ដែលជាបុត្រសម្ព័ន្ធរបស់រ៉ូយ៉ាល់គ្រុប នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានធ្វើបទបង្ហាញស្តីពី គម្រោងតំបន់ពាណិជ្ជកម្មសេរីឌីជីថល (Digital Free Trade Zone – DFTZ) ដែលជាគម្រោងកិច្ចសម្រួលពាណិជ្ជកម្មមួយ អាចជួយគ្រប់គ្រង ផ្ទុកទុក និងវិភាគទិន្នន័យដែលគ្មានក្រដាសស្នាមប្រកបដោយសុក្រឹតភាពខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធ្វើបទបង្ហាញនេះបានបញ្ជាក់ពីភាពប្រាកដប្រជា និងការចំណាយតិច សម្រាប់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ លើសពីនេះ គម្រោងនេះក៏នឹងផ្តល់ផលប្រយោជន៍ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅសម្រេចបានគោលដៅប្រែក្លាយសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលនៅឆ្នាំ២០២៣។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ បានស្វាគមន៍ចំពោះគម្រោងដ៏មានសារៈប្រយោជន៍នេះ តែតម្រូវឱ្យមានការពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាមុនសិន។

ជាមួយគ្នានេះ លោកក៏បានរំលេចពីដំណើរការរបស់កម្ពុជាក្នុងការឈានទៅសម្រេចបានសេដ្ឋកិច្ចបែបឌីជីថល តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសម្រួលពាណិជ្ជកម្មដោយគ្មានក្រដាសស្នាមឆ្លងកាត់ព្រំដែននៅអាស៊ីនិងប៉ាស៊ីហ្វិក កាលឆ្នាំ២០១៧ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអេឡិចត្រូនិកអាស៊ាន កាលពីឆ្នាំ២០១៩ ព្រមទាំងការដាក់ឱ្យដំណើរការគម្រោងបញ្ជរតែមួយជាតិកម្ពុជា អនុលោមតាមផែនការបញ្ជរតែមួយអាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here