គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានក្លាយជាធនាគារជាផ្លូវការ

ដោយ៖ ម៉ាណេត

ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីតធីត បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី៧កញ្ញា២០២០គ្រឹស្ថាននេះនឹងក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ហើយប្រតិបត្តិការរបស់ខ្លួនទាំងអស់នឹងផ្លាស់ប្តូរទៅជាធនាគារពាណិជ្ជផងដែរ។

មន្ត្រីផ្នែកទំនាក់ទំនងមួយរូបនៃគ្រឹះស្ថានហត្ថាកសិករ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា នៅថ្ងៃទី៧ខែកញ្ញា២០២០នេះគ្រឹះស្ថាននឹងប្រកាសជាផ្លូវការពីការក្លាយពីមីក្រូហិរញ្ញវត្ថុទៅជាធនាគារហើយចាប់ពីថ្ងៃនោះតទៅរាល់ប្រតិបត្តិការរបស់គ្រឹះស្ថានហត្ថាកសិករក៏ផ្លាស់ទៅជាធនាគារពាណិជ្ជ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ា ហួត អៀងតុងអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានមានប្រសាសន៍ឲ្យដឹងកន្លងមកថា ហត្ថាកសិករបានស្នើសុំអាជ្ញាប័ណ្ណជាធនាគារយូរហើយ ដើម្បីឱ្យការធ្វើប្រតិបត្តិការហិរញ្ញវត្ថុកាន់តែមានភាពទូលំទូលាយជាងមុន ពីព្រោះថាប្រតិបត្តិការធនាគារមានភាពទូលាយជាប្រតិបត្តិការមីក្រូហិរញ្ញវ ត្ថុដូច្នេះហើយទើបបណ្ដាគ្រឹះស្ថានមួយចំនួនចង់ក្លាយជាធនាគារពាណិជ្ជ។

បើតាមរបាយការណ៍ហិរញ្ញវត្ថុ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីតមានការិយាល័យ ប្រតិបត្តិការចំនួន១៧៧នៅទូទាំងប្រទេស បុគ្គលិកសរុប៤.៥៦៨នាក់។

គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២០ គ្រឹះស្ថានផ្ដល់ឥណទានបានប្រមាណជាង១ពាន់លានដុល្លារអាមេរិក ទៅអតិថិជនចំនួនជាង១៧ម៉ឺននាក់ ក្នុងនោះប្រាក់សន្សំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានកើនដល់ចំនួន៥៩១លានដុល្លារអាមេរិក និងមានអតិថិជនដាក់ប្រាក់បញ្ញើសន្សំចំនួនជាង២៦ម៉ឺននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here