ដំណមទាំង៤យ៉ាង ដែលអ្នកលក់គូរប្រតិបត្តិចំពោះអតិថិជន

ដោយៈ ម៉ាលីស

ភ្នំពេញៈ ការធ្វើអាជីវកម្ម គឺចាំបាច់ណាស់ ដែលអ្នកលក់គួរតែមានទំនាក់ទំនងល្អ ទើបលក់ផលិតផល ឬសេវាកម្មផ្សេងៗចេញបាន ក្នុងករណីនេះ ក្នុងនាមជាអ្នកលក់ ត្រូវយកចិត្តទុកដាក់នឹងចាត់ទុកអតិថិជនគ្រប់រូបជាសំខាន់ដូចៗគ្នា ដែលមិនគួរវាយតំលៃរឺរើសអើង អតិថិជនគ្រប់ប្រភេទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខាងក្រោមនេះជាដំណមទាំង៤ របស់អ្នកលក់ចំពោះអតិថិជន
១. កុំមើលអតិថិជនត្រឹមសំបកក្រៅ
អ្នកលក់ត្រូវផ្តល់សេវាកម្ម ដល់អតិថិជនដូចៗគ្នា ស្មើៗគ្នា មិនត្រូវមើលងាយអតិថិជនត្រឹមការស្លៀកពាក់ ត្រឹមយានជំនិះនោះទេ ព្រោះមនុ​ ស្សខ្លះចូលចិត្តបង្ហាញភាពហ៊ឺហា តែអ្នកខ្លះគឺសាមញ្ញបំផុត។

២. ហាមឈ្លោះជាមួយអតិថិជន
ទទួលស្គាល់ថា អតិថិជនខ្លះស៊ាំតាប៉ែ និយាយមិនល្អ ឬសួរច្រើនអើយច្រើនហើយមិនទិញ ទោះក្នុងស្ថានភាពបែបណា ញញឹមនឹងអរគុណគាត់ នឹងនិយាយថា ពេលក្រោយកុំភ្លេចជួយទិញប្អូនផងណា។ មិនមែនអតិថិជនថ្ងៃនេះ តែអាចជាអតិថិជនថ្ងៃក្រោយ។

៣. ជៀសឱ្យឆ្ងាយពីការនិយាយដើមអតិថិជន
ជៀសបានជៀសទៅ ក្នុងការនិយាយដើមអតិថិជនមួយ ប្រាប់អតិថិជនមួយទៀត ពីឥរិយាបទមិនល្អរបស់ពួកគេ បរិមាណដែលពួកគេទិញ ឬផលិតផលដែលពួកគេជ្រើសរើស។ នៅពេលអ្នកនិយាយមិនល្អពីអតិថិជនណាមួយ ប្រាប់ទៅកាន់អតិថិជនផ្សេងទៀត នោះពួកគេនឹងគិតដល់ភ្លាមថា អ្នកប្រាកដជាយករឿងរបស់ពួកគេទៅនិយាយដូចគ្នា។

៤. ស្តាប់ឱ្យជាក់ សឹមញាក់ចិញ្ចើមដាក់អតិថិជន
ជាធម្មតា ទាល់តែអតិថិជនមានតម្រូវការ ឬមានបញ្ហាអ្វីមួយត្រូវការ ឱ្យអ្នកលក់ជួយ ទើបពួកគេមកទិញផលិតផល ឬមកទទួលសេវាកម្ម។ ដូច្នេះក្នុងនាមជាអ្នកលក់ ត្រូវចេះស្តាប់ និងយល់ពីតម្រូវការរបស់អតិថិជន មិនមែនតែងតែឆ្លើយតប ឬផ្តល់ជូនផលិតផល និងសេវាកម្មដែលមិនមែនជាតម្រូវការអតិថិជននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here