ចំណេះដឹង! តើ​អ្វី​ជា​មូល​ប្ប​ទា​នប​ត្រ?

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ មូល​ប្ប​ទា​នប​ត្រ​គឺជា​បញ្ជា​ជា​លាយលក្ខណ៍អក្សរ និង​ដោយ​ឥត​លក្ខខណ្ឌ​ទៅ​ធនាគារ និង​ចុះហត្ថលេខា​ដោយ បុគ្គល​ជា​អ្នកចេញ​បញ្ជា តម្រូវ​ឲ្យ​ធនាគារ​ទូទាត់​សង ប្រាក់​ក្នុង​ចំនួន​កំណត់​ណាមួយ​ឲ្យ​ទៅ ឬ​តាម​បញ្ជា​បុគ្គល​ម្នាក់ទៀត ឬ​អ្នក​កាន់។

មូល​ប្ប​ទា​នប​ត្រ​ត្រូវតែ​ទទួលបាន​ការទូទាត់​សង​នៅពេល​បង្ហាញ ដល់​ធនាគារ​ហើយ​ស្របតាម ការតម្រូវ​ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់ ។ មូល​ប្ប​ទា​នប​ត្រ​ត្រូវបាន​ប្រើប្រាស់​ជា​ចម្បង​ដោយ​ក្រុមហ៊ុន​អាជីវកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មូល​ប្ប​ទា​នប​ត្រ​ដែល​ចរាចរ​ក្នុង​ប្រព័ន្ធ រួមមាន មូល​ប្ប​ទា​នប​ត្រ​ជា​ដុល្លារ​អាមេរិក និង​រៀល ប៉ុន្តែ​មូល​ប្ប​ទា​នប​ត្រ​ជា​ដុល្លារ​អាមេរិក​ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ​ជាង ដែលមាន​រហូតដល់​ជាង ៩០% នៃ​ការ​ផាត់ទាត់​ដោយ​សភា​ផាត់ទាត់​ជាតិ។

បន្ថែម​លើ​នេះ មូល​ប្ប​ទា​នប​ត្រ​ត្រូវបាន​ប្រើប្រាស់​ជា​មធ្យោបាយ​ផ្ទេរ​តម្លៃ​រូបិយវត្ថុ​រវាង​ធនាគារ ដោយសារ តែ​មិនមាន​ប្រព័ន្ធ​ផ្ទេរប្រាក់​អន្តរ​ធនាគារ។ នៅក្នុង​ខែកញ្ញា ឆ្នាំ២០០៨ ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​ប្រកាស​ស្តីពី មូល​ប្ប​ទា​នប​ត្រ​ស្តង់ដារ ដើម្បី​ឲ្យ​មូល​ប្ប​ទា​នប​ត្រ​ដែល​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ទាំងអស់​មាន​ទម្រង់ ឯក​ភាពជា​លក្ខណៈ​ស្តង់ដារ ក្នុង​គោលបំណង​ធានា​ការ​ផាត់ទាត់ និង​ទូទាត់​សង​ប្រាក់​អន្តរ​ធនាគារ​មាន​ប្រសិទ្ធភាព និង​ដោយ​រលូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here