គុណសម្បត្តិនិងគុណវិបត្តិ នៃការដាក់ប្រាក់នៅធនាគាររយៈពេលយូរ

ដោយ: ម៉ាលីស

ភ្នំពេញ: អ្នកខ្លះថាការទុកប្រាក់យូរនៅធនាគារគឺជារឿងល្អព្រោះវាបានទាំងចំណេញការប្រាក់ និងមានសុវត្ថិភាពថែមទៀត។ ចំណែក មតិខ្លះយល់ថាមិនគួរទុកប្រាក់របស់ខ្លួនយូរបែបនេះនៅធនាគារឡើយព្រោះវា ជាការខាតបង់មួយយ៉ាងធំ។ ជាការពិត ការដាក់ប្រាក់រយៈពេលយូរ មានទាំងគុណសម្បត្តិនិងគុណវិបត្តិ។

១. គុណសម្បត្តិ
– ទទួលបានអត្រាការប្រាក់ថេរ ៖ ជាទូទៅ យើងអាចទទួលបានអត្រាការប្រាក់ ចន្លោះពី ៣,៥% -៤,៥% ក្នុងមួយឆ្នាំសម្រាប់លុយដុល្លា និងពី ៤%-៦% សម្រាប់លុយរៀល នៅពេលយើងបើកគណនីមានកាលកំណត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

– មានសុវត្ថិភាពខ្ពស់និងងាយតាមដាន ៖ ការដាក់ប្រាក់នៅធនាគារ គឺធានាបាននូវសុវត្ថិភាពខ្ពស់ បំផុត យើងមិនបារម្ភពីការបាត់បង់ ការខូតខាតនូវសាច់ប្រាក់ និងមានភាពងាយស្រួល ក្នុងការតាមដានសាច់ប្រាក់របស់យើងផងដែរ ស្របទៅតាមបច្ចេកវិទ្យាយ៉ាងទំនើប។

-ផ្ដល់ផលប្រយោជន៍ល្អសម្រាប់គោលដៅសន្សំអ្វីមួយ៖ សម្រាប់ការសន្សំប្រាក់ដើម្បីសម្រេចគោលបំណង នាពេលអនាគតណាមួយគួរតែជ្រើសរើសការដាក់ប្រាក់រយៈពេលវែងនៅធនាគារ។

២. គុណវិបត្តិ

-ពិបាកដកប្រាក់យកមកប្រើប្រាស់ជាបន្ទាន់ ៖ វាក៏មានផលវិបាកយ៉ាង ឭខ្លាំង នៅពេលដែល យើងត្រូវការប្រាក់ប្រើប្រាស់បន្ទាន់ គឺយើងត្រូវធ្វើការស្នើសុំទៅកាន់ធនាគារ និងប្ដូរទៅជាគណនីសន្សំធម្មតា និងអាចបាត់បង់ការប្រាក់តែម្ដង។

-បាត់បង់ឱកាសក្នុងការយកប្រាក់ទៅវិនិយោគលើវិស័យផ្សេងៗ ៖ ផលចំណេញនេះនៅមានកម្រិតមួយដ៏ទាបនៅឡើយ បើធៀបនឹងការយកប្រាក់នេះទៅវិនិយោគលើប្រភពផ្សេងៗទៀត ដូចជាការធ្វើអាជីវកម្ម វិនិយោគអចលនទ្រព្យ ឬភាគហ៊ុន ជាដើម។

-ផលចំណេញមិនស័ក្តិសមនឹងពេលវេលាវិនិយោគ ៖ អ្នកបានផ្ញើរមួយចំនួនបានយកប្រាក់របស់ខ្លួន មកដាក់សន្សំក្នុងរយៈពេល មួយដ៏យូរតែផលតបស្នងមកវិញ គឺស្ថិតនៅក្នុងចំនួនមួយដ៏ តិចតួចដែលមិនស័ក្តិសមទៅនឹងពេលវេលា ដែលគាត់បានយកប្រាក់របស់គាត់មកតម្កល់ទុកនៅធនាគារនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here