កូវីដ១៩វាយប្រហារវិស័យចំនួន៣ តែហាក់ហុចផលអោយវិស័យកសិកម្ម

        ដោយចរិយា

        ភ្នំពេញៈ ជំងឺកូវីដ៩១បានធ្វើអោយកំលាំងចលករ ដែលជំរុញវិស័យសេដ្ឋកិច្ចកម្ពុជាចំនួន៣ជាប់គាំង ប៉ុន្តែវិស័យកសិកម្មបានលេចធ្លោ និងកំពុងទទួលបានការចាប់អារម្ម ណ៍ពីការវិនិយោគ។

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុនបានអោយដឹងកាលពីពេលថ្មីៗនេះថា ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២០នេះ ការនាំចេញផលិតផ​លកសិកម្មហាក់ទទួលបានកំណើនខ្ពស់ ជាក់ស្ដែងការនាំចេញអង្ករក៏កើន ការនាំចេញចេកក៏មានំណើន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ដែលអាចសន្និដ្ឋានបានថាវិស័យកសិកម្មក្នុងឆ្នាំ ២០២០នេះហាក់មានភាពល្អប្រសើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថា “ដោយសារតែកូវីដ១៩ បានធ្វើអោយតម្រូវការអង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិមានកំណើនខ្ពស់ ដោយរំពឹងថាដាច់ឆ្នាំ២០២០នេះកម្ពុជានឹងអាចនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានក្នុងបរិមាណជិត១លានតោន ឬយ៉ាងហោចណាស់ក៏បាន៨០ម៉ឺនតោនដែរ”។ លោកបន្តថា “តួលេខនាំចេញនេះគឺខ្ពស់មិនមានធ្លាប់ពីមុន ជាក់ស្ដែងក្នុងរយៈពេលឆមាសទី១ឆ្នាំនេះ កម្ពុជាបានចេញអង្ករទៅកាន់ទីផ្សារបរទេសមានបរិមាណប្រមាណជាង៣៩៧ពាន់តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ កើនឡើងប្រមាណ៤១ភាគរយ”។

លោកស្រ៊ុន ពៅប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងផងដែរថា កូ

វីដ១៩ វាពិតជាបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យជាច្រើន ក៏ប៉ុន្តែក្នុងនោះឃើញថាមានតែវិស័យកសិកម្មប៉ុណ្ណោះ ដែលមិនរងផលប៉ះពាល់ពីកូវីដ១៩ ផ្ទុយទៅវិញវាមានតែហុចផលល្អទៅវិញ ដូច្នេះវាជាឱកាសដ៏ល្អសម្រាប់ប្រជាកសិករ ក្នុងការពង្រីកវិស័យកសិ​កម្ម ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងសម្រាប់ត្រៀមនាំចេញទៅកាន់ទីផ្សារបរទេសផង ជាក់ស្ដែងវិស័យចិញ្ចឹមសត្វជាដើម វាដល់ពេលដែលត្រូវពង្រីកការចិញ្ចឹមបន្ថែម ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងអាចឈានដល់ការនាំចេញ ទៅកាន់ទីផ្សារបរទេសនៅពេលឆាប់ៗនេះ។

យ៉ាងណាក្ដី បើងាកមកមើលវិស័យឧស្សាហកម្មនិងសេវាកម្មក្នុងឆ្នាំ ២០២០នេះវិញឃើញ ថា សហគ្រាស និង រោង ចក្រព្រមទាំងក្រុមហ៊ុនបម្រើសេវាកម្មនានាមួយចំនួនបានផ្អាកនិងបិទទ្វារ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ ជាក់ស្ដែងរោងចក្រកាត់ដេរនៅកម្ពុជារាប់រយរោងចក្របានផ្អាក និងបិទទ្វារមិនដំណើរ ពីព្រោះតែមិនមានការបញ្ជាទិញពីសំណាក់ទីផ្សារអន្តរជាតិ ដែលធ្វើអោយកម្មករ កម្មការិនីរាប់ម៉ឺននាក់បាត់បង់ការងារ។

ក្រៅពីវិស័យឧស្សាហកម្មកាត់ដេរ វិស័យទេសចរណ៍ក៏ការដឹកជញ្ជូនក៏រងផលប៉ះពល់ធ្ងន់ធ្ងរដែរ ក្នុងនោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបិទទ្វារ និងផ្អាកសកម្មភាព ដោយសារតែមិនមានភ្ញៀវទេសចរធ្វើដំណើរ ពីព្រោះការរឹតត្បិតក្នុងការចេញចូលប្រទេសក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here