ជើងហោះហើរត្រង់ពីភ្នំពេញទៅប៉េកាំង នឹងចាប់ផ្តើមដំណើរឡើងវិញនៅថ្ងៃនេះ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ប្រទេសចិននឹងចាប់ផ្តើមអនុញ្ញាតឱ្យមានជើងហោះហើរត្រង់ទៅកាន់ទីក្រុងប៉េកាំងពីប្រទេសចំនួន៨ ដោយចាប់ផ្តើមពីថ្ងៃទី ៣ ខែកញ្ញា។

រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) បានឱ្យដឹងនៅថ្ងៃទី ២ ខែកញ្ញានេះថា ជើងហោះហើរមកពីប្រទេសថៃ កម្ពុជា ប៉ាគីស្ថាន ក្រិក ដាណឺម៉ាក អូទ្រីស ស៊ុយអែត និងកាណាដានឹងចាប់ផ្តើមដំណើរឡើងវិញទៅទីក្រុងប៉េកាំង ។ ជើងហោះហើរទី១ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣ ខែកញ្ញាពីភ្នំពេញ និងដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Air China ។
ទោះបីមានការបន្ធូរបន្ថយបន្តិចម្តងៗ ក៏ដោយ ក៏និយតករអាកាសចរណ៍ស៊ីវិលបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនធ្វើឱ្យត្រួតពិនិត្យរបស់ខ្លួនចុះខ្សោយទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

“ដើម្បីបង្កើនការបង្ការ និងត្រួតពិនិត្យជំងឺរាតត្បាត Covid-19 បន្ទាប់ពីការហោះហើរចាប់ផ្តើមឡើងវិញ រដ្ឋបាលអាកាសចរណ៍ស៊ីវិលនឹងចាត់វិធានការទប់ស្កាត់ និងរឹតបន្តឹងបន្ថែមទៀតលើរាល់ជើងហោះហើរអន្តរជាតិផ្ទាល់ទៅកាន់ទីក្រុងប៉េកាំង ដោយផ្អែកលើការអនុវត្តយ៉ាងតឹងរឹង”។

ប្រសិនបើមានច្រើនជាងបីករណីឆ្លង Covid-19 ត្រូវបានរាយការណ៍ អំពីជើងហោះហើរតែមួយនោះ CAAC នឹងរៀបចំការចាត់វិធានការភ្លាម៕ FlightGlobal

LEAVE A REPLY

Please enter your comment!
Please enter your name here