មហាសេដ្ឋី Warren Buffett ចំណាយ​ប្រា​ក់ជាង ៦០០០លាន​ដុល្លារ​ទិញ​ភាគហ៊ុនពី​ក្រុមហ៊ុន​ជប៉ុន​ចំនួន៥

ដោយៈ​ម៉ា​ណេ​ត

អន្តរជាតិៈ ក្រុមហ៊ុន Berkshire Hathaway Inc របស់​មហាសេដ្ឋី Warren Buffett បាន​ទិញ​ភាគហ៊ុន​ចំនួន ៥ភាគរយ នៅក្នុង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ឈានមុខ​គេ របស់​ជប៉ុន​ចំនួន៥ ។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ហ៊ុ​កាលពីដើម​ស​ប្តា​ស៍​នេះ។

ក្រុមហ៊ុន Berkshire បានឱ្យដឹងថា ភាគហ៊ុន​ទាំងនោះ​មានតម្លៃ​ជាង៦ពាន់​លាន​ដុល្លារ និង​ត្រូវបាន​ទិញ​ក្នុង​រយៈពេល​ប្រមាណ​មួយឆ្នាំ តាមរយៈ​ការទិញ​ទៀងទាត់​នៅ​ផ្សារ​ហ៊ុន​តូ​ក្យូ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគហ៊ុន​ទាំងនោះ ស្ថិតនៅក្នុង​ក្រុមហ៊ុន Itochu Corp ក្រុមហ៊ុន Marubeni Corp ក្រុមហ៊ុន Mitsubishi Corp ក្រុមហ៊ុន Mitsui & Co និង​ក្រុមហ៊ុន Sumitomo Corp ។ ក្រុមហ៊ុន Berkshire បានឱ្យដឹងថា ខ្លួន​មាន​គម្រោង​នឹង​រក្សា​ការវិនិយោគ​របស់​ជប៉ុន ក្នុង​រយៈពេល​វែង។

ក្រុមហ៊ុន Berkshire បានឱ្យដឹង​ទៀតថា ខ្លួន​អាច​បង្កើន​ការកាន់កាប់​របស់ខ្លួន​រហូតដល់៩,៩ភាគរយ នៅក្នុង​ក្រុមហ៊ុន​ណាមួយ ក្នុងចំណោម​ក្រុមហ៊ុន​ទាំង៥ ។ ក្រុមហ៊ុន​បាន​បន្ថែមថា វា​នឹងមិន​លើសពី​ការគ្រប់គ្រង​នោះទេ លើកលែង​តែមាន​ការយ​ល់​ព្រម​ជាក់លាក់​ពី​ក្រុមប្រឹក្សាភិបាល​របស់​វិនិយោគិន។

ទស្សនា​វ​ដ្តី Forbes បាន​រាយការណ៍​ថា ក្រុមហ៊ុន Berkshire Hathaway គឺជា​ក្រុមហ៊ុន​កាន់កាប់​ដោយ​លោក Buffett ដែល​ត្រូវបាន​ចាត់ទុកថា ជា​វិនិយោគិន​ម្នាក់​ក្នុងចំណោម​វិនិយោគិន​ល្បី​បំផុត​ក្នុង​ពិភពលោក និង​មានទ្រព្យ​សម្បត្តិ​ចំនួន ៧២ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​មានទ្រព្យ​សម្បត្តិ​ច្រើនជាងគេ​បំផុត​លំដាប់​ទី៤ របស់​ពិភពលោក។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក៏​លោក​បាន​ជួប​ការលំបាក​អំឡុង​ជំងឺ​កូ​វីដ-១៩ ជាពិសេស​លើ​ការវិនិយោគ​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍។

នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ លោក Buffett បាន​និយាយថា លោក​ពិតជា​រីករាយ​ដែល​បាន​ចូលរួម នៅក្នុង​ក្រុមហ៊ុន​ជប៉ុន ហើយ​លោក​សង្ឃឹមថា​វា​នឹងមាន “ឱកាស​នៃ​ផលប្រយោជន៍​ទៅវិញទៅមក” ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here