បច្ចុប្បន្នភាព​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​នៅ​តំបន់​រាម​នឹង​បើក​ការដ្ឋានឆាប់ៗខាងមុខនេះ

ដោយៈ​សុវណ្ណារ៉ា

ព្រះសីហនុៈ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ឲ្យ​ដឹងថា គម្រោង​អភិវឌ្ឍ​ក្រុង​ថ្មី​នៃ​តំបន់ឆ្នេរ​រាម ខេត្ត​ព្រះសីហនុ ដែល​គ្រោង​បោះទុន​វិនិយោគ​សរុបរ​ហូត​ដល់១០០០លាន​ដុល្លារ នឹង​គ្រោង​ផ្ដើម​បើក​ការដ្ឋាន​សាងសង់ ក្នុង​ជំហាន​ដំបូង​នៅពេលឆាប់ៗខាង​នេះ។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន​របស់​ក្រុមហ៊ុន Furi Cooperation ដែលជា​អ្នក​អភិវឌ្ឍន៍​គំរោង​នេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី១ កញ្ញា​កន្លងមក​ថា គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រាម CRYSTAL VILLE REAM BEACH ដែលមាន​ការអភិវឌ្ឍ​ចំរុះ ដូចជា​បណ្តុំ​លំនៅដ្ឋាន​ប្រភេទ​វីឡា កម្រិត​អភិជន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ​ទំនើប និង​សណ្ឋាគារ​ផ្កាយ៥ រួម​នឹង​តំបន់​កម្សាន្ត​ជាច្រើន​ទៀត ក្រោម​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​ដ៏​ធំ​មកពី​សឹង្ហ​បូរី​នេះ​កំពុងដំណើរការ​ទៅមុខ​យ៉ាង​រលូន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​លឹម សុខា​ដាវី​ន នាយិកា​គ្រប់គ្រង​ផ្នែក​លក់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រាម CRYSTAL VILLE REAM BEACH បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការអភិវឌ្ឍ​ទីក្រុង​ស៊ី​វិ​ល័យ​ដ៏​ធំ​មួយ​នេះ នឹងត្រូវ​បាន​បែង​ចែកជា​ដំណាក់កាល និង​តំបន់​ផ្សេងគ្នា​ជាច្រើន ដែល​ក្នុងនោះ​រួមមាន​ដូចជា លំនៅដ្ឋាន​លំហែរ​កាយ​បែប​វីឡា​កម្រិត​អភិជន (៣ប្រភេទ​ផ្សេងគ្នា) សណ្ឋាគារ​អន្តរជាតិ​លំដាប់​ផ្កាយ៥ ផ្សារ​ទំនើប ក្លឹប​លើ​ឆ្នេរសមុទ្រ រួមជាមួយ​នឹង​អាង​ហែល​ទឹកសមុទ្រ​សិប្បនិម្មិត CRYSTAL LAGOON ដ៏​ធំ​នៅ​ចំ​កណ្តាល​គម្រោង​អភិវឌ្ឍន៍ ដែលមាន​ទំហំ​រហូតដល់៦ហិកតា។

លោកស្រី​បន្តថា នៅក្នុង​គំរោង​នេះ មាន​រួមបញ្ចូល​នូវ​លំនៅដ្ឋាន​បែប​វីឡា​ទាំង៣ប្រភេទ ដែល​ស្ថិតនៅក្នុង​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ និង​លើកដំបូង​នៅ​ក្រុង​រាម​មួយ​នេះ គឺ​សុទ្ធ​តែមាន​លក្ខណៈ​ខុសប្លែក​ពី​គម្រោង​ទូទៅ ដោយសារតែ​ក្រុមហ៊ុន​វិនិយោគ និង​អភិ​វ ឌ្ឍ​ន៍​ផ្តោត​សំខាន់​ទៅលើ​ភាព​ច្នៃប្រឌិត បង្កើត​សោភ័ណភាព​ស្រស់ស្អាត និង​ប្រណីតភាព ស័ក្ដិសម​ទៅនឹង​ប្រភេទ​វីឡា​ស្នាក់នៅ បែប​លំហែរ​កាយ​នៅ​តំបន់​ឆ្នេរសមុទ្រ​ជិត​ឧទ្យាន​ជាតិ​រាម ខេត្ត​ព្រះសីហនុ។

លោកស្រី​បន្តថា នៅ​គ្រប់​វីឡា​ទាំងអស់ សុទ្ធ​តែមាន​អាង​ហែក​ទឹក​នៅ​ពីមុខ ត្រូវ​តាម​ក្បួន​ហុងស៊ុយ​ជនជាតិ​ចិន មាន​កន្លែង​អង្គុយ​សម្រាក​លេង ឬ​ដេក​ហាល​កំដៅថ្ងៃ​នា​តំបន់​សមុទ្រ មាន​តំបន់​ម្លប់ឈើ​បៃតង​នៅ​ព័ទ្ធជុំវិញ ហើយ​នៅលើ​ដំបូល​ក៏មាន​កន្លែង​អង្គុយលេង ឬ​ទទួលទាន​អាហារ​លក្ខណៈ​គ្រួសារ​ផងដែរ។

ការអភិវឌ្ឍ​គំរោង CRYSTAL VILLE REAM BEACH ស្ថិតនៅ​តំបន់​ដែល​ពោរពេញ ទៅដោយ​សម្រស់​ធម្មជាតិ​យ៉ាង​ស្រស់ត្រកាល ដោយនៅ​ពីក្រោយ​គម្រោង​មាន​ជួរ​ភ្នំ​ដ៏​ខ្ពស់ និង​វែង​អន្លាយ នៅ​ពី​គម្រោង​ជាប់​ជាមួយនឹង​បឹង​កោង​កាង នៅ​ចំ​ពីមុខ​គម្រោង​ជា​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត ភ្ជាប់​ជាមួយនឹង​មហាវិថី​ឆ្នេរ​រាម ដែលមាន​ទំហំ៥០ម៉ែត្រ ត​ភ្ជាប់​ទៅកាន់​ឆ្នេរ​អូរត្រេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here