គន្លឹះធំៗទាំង៦នេះ នឹងជួយឱ្យការលក់របស់អ្នកទទួលបានជោគជ័យ

ដោយ: ម៉ាលីស

ភ្នំពេញ: គ្រប់ផលិតផល ឬសេវាកម្មជោគជ័យ ដែលដាក់លក់នៅលើទីផ្សារសព្វថ្ងៃ បានចាប់ផ្ដើមសិក្សាស្រាវជ្រាវ យ៉ាងទូលំទូលាយអំពីអតិថិជននឹងដៃគូប្រកួតប្រជែង។

ការដឹងថានរណាជាអតិថិជន នឹងដៃគូប្រកួតប្រជែង គឺជាជំហានដំបូងយ៉ាងមានសារៈសំខាន់ ក្នុងការអភិវឌ្ឍផែនការទីផ្សារ។ នៅពេលដែលយើងចាប់ផ្ដើមបញ្ចេញលក់ផលិតផល ឬសេវាកម្មនៅលើទីផ្សារ គួរស្វែងរកជំហ៊ានពិសេសៗ ឱ្យបានមុនគូរប្រកួតប្រជែងរបស់អ្នក ដោយផ្ដោតលើការសិក្សាស្រាវជ្រាវនឹងមានទំនួលខុសត្រូវខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខាងក្រោមនេះ ជាគន្លឹះធំៗទាំង៦ ដែលនឹងជួយឱ្យការលក់របស់អ្នកទទួលបានជោគជ័យ៖

១ ស្រាវជ្រាវផលិតផលមុនលក់
ការសិក្សាស្រាវជ្រាវអំពីផលិតផល ឬសេវាកម្មក្នុងការចាប់ផ្ដើមលក់ដើម្បីធានានូវគុណភាព និងគុណតម្លៃជូនអតិថិជន។ ត្រូវដឹងថារាល់ផលិត ផល ឬសេវាកម្មដែលយើងលក់ នៅលើទីផ្សារមានប្រភពច្បាស់លាស់។ ដើម្បីធានាផលិតផលឱ្យស្របច្បាស់ រួមទាំងបានចុះក្រសួងពាណិជ្ជកម្ម ទាំងវិញ្ញាប័ណ្ឌបត្រពីក្រសួង ប្រទិវេតន៍ត្រឹមត្រូ វដែលអាចឱ្យដាក់លក់លើទីផ្សារបាន នឹងការ១បញ្ជាក់ពីអាស័យដ្ឋានក្រុមហ៊ុនច្បាស់លាស់។

២ ទំនួលខុសត្រូវចំពោះផលិតផល
ដើម្បីក្លាយជាក្រុមហ៊ុនផ្ដល់នូវផលិតផល ឬសេវាកម្មដ៏ល្អបំពេញតម្រូវការអតិថិជន ដោយអនុលោមតាមគោលការ នៃក្រុមហ៊ុនជាមួយនឹងកិច្ចសន្យាច្បាស់លាស់ រវាងដៃគូសហការណ៍ ដើម្បីឱ្យយើងអាចផ្ដល់ដល់អ្នកប្រើប្រាស់នូវការផ្ដល់ជូនរបស់យើង។ ជាមួយទស្សនៈ នឹងបេសកកម្មទៅលើទំនួលខុសត្រូវ ចំពោះផលិតផល គុណតម្លៃ និងគោលការណ៍ស្ដីពីក្រមសីលធម៌ របស់ក្រុមហ៊ុនធានាលើសុវត្ថិភាព ផលិតផលជូនដល់អតិថិជនក្នុងការប្រើប្រាស់។

៣ កំណត់អតិថិជនគោលដៅ
ម្ចាស់អាជីវកម្មឆ្លាតវៃ និងអ្នកទីផ្សារដែលវាងវៃ គឺជាអ្នកដែលស្វែងយល់ កំណត់ក្រុមអតិថិជនរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ដូចនេះហើយទើបមានការប្រែប្រួលខ្លាំង លើទៅលើការធ្វើយុទ្ធសាស្រ្តទីផ្សារ ដោយម្ចាស់អាជីវកម្ម និងអ្នកទីផ្សារកាន់តែច្រើនឡើង ងាកមកផ្ដោតទៅលើការផ្សព្វផ្សាយលើបណ្ដាញសង្គមយក្ស Facebook។

ត្រូវចេះកំណត់់ថាអតិថិជនមួយណា ដែលមកម្ដងហើយម្ដងទៀត? តើក្រុមអតិថិជនណាដែលតែងតែប្រាប់ និងណែនាំអ្នកដ៏ទៃពីអាជីវកម្មរបស់អ្នក ត្រូវចេះកំណត់ ទាំងភេទ អាយុ ទីតាំង ចំណាំអារម្មណ៍ និងតួនាទី ឬតំណែងងាយស្រួល ក្នុងការកំណត់តាំងយកដើម្បីបំពេញតម្រូវការ។

៤ ផ្សព្វផ្សាយផលិតផល
មុននឹងយើងធ្វើអោយគេស្គាល់ ផលិតផលរបស់យើង មិនមែនជារឿងងាយស្រួលនោះទេ ត្រូវប្រឹងប្រែងបន្តចែកចាយអោយគេ បានស្គាល់កាន់តែច្រើន។ ផ្សព្វផ្សាយតាមរយះ Facebook , IG (Instagram), Google My Business ជាដើម។

ការប្រកួតប្រជែង តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ជាវិធីសាស្រ្តដ៏រីករាយ នឹងងាយស្រួល ក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន នាំមកនូវការគាំទ្រផលិតផលបន្ថែមទៀត ផ្ដល់ឱ្យអតិថិជនផ្ដាច់មុខ ដើម្បីក្លាយជាមនុស្សដែលចាប់ដៃលើផលិតផល របស់អ្នកដោយឥតថ្លៃ!រួមជាមួយការផ្សព្វផ្សាយនៅក្នុងហាងផងដែរ។

៥ ដោះស្រាយនៅពេលលក់មិនដាច់
ការលក់ផលិតផល ឬសេវាកម្មបែបណាក៏ដោយ ពេលខ្លះការលក់ ក៏មិនសូវដាច់ តែយើងត្រូវតែដឹងអំពីបញ្ហាទាំងនេះ ត្រៀមចិត្តសម្រាប់ដោះស្រាយ។ នៅពេលដែលអ្នកចាប់ផ្ដើមបើកអាជីវកម្ម ឬក៏ធ្វើជំនួញអ្វីមួយអ្នកតែងតែរំពឹងថាការលក់របស់លោកអ្នក ការរកស៊ីរបស់លោកអ្នក នឹងទទួលបានជោគជ័យ ដោយអាស្រ័យទៅលើទីផ្សារ និងកត្តាផ្សេងៗដ៏ទៃទៀត។ ប៉ុន្ដែបើសិនជាវិធីសាស្ត្រ ក្នុងការលក់របស់លោក អ្នកខ្សោយនោះប្រាកដណាស់ថា ការលក់របស់លោកអ្នកនឹងធ្លាក់ចុះជាក់ជាមិនខាន។

ត្រូវមានទំនាក់ទំនងល្អ ជាមួយអតិថិជន ដែលរឹតតែសំខាន់ទៅទៀតព្រោះថា យើងអាចលក់ដាច់បានច្រើនលុះត្រា តែយើងត្រូវមានទំនាក់ទំនងល្អជាមួយអតិថិជនជាមុនសិន ។ ត្រូវចេះគ្រប់គ្រងអារម្មណ៍របស់អ្នក ស្វែងយល់ពីខ្លួនឯងឱ្យកាន់តែច្បាស់ ស្វែងរកអតិថិជនហើយរក្សា ពួកគេដោយភាពឆ្លាតវៃ។

៦ ត្រូវមានទំនាក់ទំនងជាមួយអតិថិជន
ការទំនាក់ទំនងនេះ គឺទាមទារអោយអ្នកមានជំនាញ ខាងភាគទុន (Soft Skill) សម្រាប់ការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន។ ហើយអាចធ្វើអោយអ្នកចំណាយពេលបន្តិច ប៉ុន្តែអ្នកត្រូវដឹងថា អតិថិជនរបស់អ្នកជាមនុស្សប្រភេទណា ? ការទំនាក់ទំនងបែបមិច? ពួកគាត់ចូលចិត្ត ឬមិនចូលចិត្តអ្វី? ការដែលអ្នកធ្វើ ឬ និយាយអ្វីដែលអតិថិជនចូលចិត្តស្តាប់ នោះធ្វើអោយអតិថិជន របស់អ្នកមានអារម្មណ៍ថា ស្រស់ស្រាយជាមួយនឹងការជជែកជាមួយអ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here