ប្រធាន CVEA ស្នើសុំ​រដ្ឋាភិបាល​គួរ​ពន្យារ​ការអនុវត្ត​ន៍​ពន្ធ​លើ​ចំណេញ​មូលធន

ដោយៈ លក្ខិណា

ភ្នំពេញៈ បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​អនុវត្តន៍ ពន្ធ​លើ​ចំណេញ​មូលធន២០ភាគរយ​នៅ​ដើមឆ្នាំ​ក្រោយ  ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បានស្នើ​រដ្ឋាភិបាល គួរ​ពន្យារពេល​ក្នុងការ​អនុវត្តន៍​ពន្ធ លើ​ចំណេញ​មូលធន​នេះ ទៅ​ពេល​ក្រោយ តាម​ពេលវេលា​សមស្រប​ណាមួយ ខណៈ​បច្ចុប្បន្ន​វិស័យ​អចលនទ្រព្យ​កំពុង​ជួប​បញ្ហា​ពី​វិ​ប​តិ្ត​នៃ​ជំងឺ​កូ​វីដ-១៩ ។

លោក​ច្រឹ​ក សុខ​នី​ម បានលើកឡើង​នៅ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ​ថា “នេះ​ជា​គោលនយោបាយ ដែល​រដ្ឋាភិបាល​បានដាក់​ចេញទៅ​ហើយ ក៏ប៉ុន្តែ​បើតាម​ទស្សនៈ​ផ្ទាល់ខ្លួន​របស់លោក វា​ជា​បញ្ហា​ប្រ​ឈ​មួយទៀត​ក្នុងពេល​កូ​វីដ-១៩នេះ” ។ លោក​បន្តថា “ជាក់ស្ដែង​ដូច​បានឃើញ​ហើយ​ក្នុង​ពេលនេះ គឺ​ពួកយើង​ទាំងអស់​កំពុង​ជាប់ដៃ ជាប់ជើង​ក្នុងការ​ទប់ទល់​ជាមួយនឹង​វិបត្តិ​សាកល ហើយ​នៅពេល​រដ្ឋាភិបាល​បន្ថែម​បន្ទុក​មកទៀត វា​ធ្វើអោយ​ជួប​ផល​លំបាក​មួយចំនួន” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “បើសិនជា​អាច​សូម​រដ្ឋាភិបាល​បន្ថែម ការពន្យារពេល​ទៅ​ពេលវេលា​សមស្រប​ណាមួយ​នោះ វា​ជាការ​ល្អប្រសើរ នឹងធ្វើ​អោយ​រកស៊ី​នៅ​កម្ពុជា​កាន់តែ​ទទួលបាន​ភាព​វិជ្ជមាន​ដ៏​សំខាន់ និង​សប្បាយចិត្ត​ទាំងអស់គ្នា” ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ពន្យារពេល​នៃ​ការអនុវត្តន៍​ពន្ធ​លើ​ចំណេញ​មូលធន​នេះ តាំងពី​ខែកក្កដា២០២០មកម្ល៉េះ ហើយ​ពេលនេះ អគ្គនាយកដ្ឋាន​ក៏បាន​ប្រកាស​ជាថ្មី ដោយ​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្តន៍ ពីថ្ងៃ​ទី១ខែមករា ឆ្នាំ២០២១តទៅ។

ពន្ធ​លើ​មូលធន​ចំណេញ នឹងត្រូវ​អនុវត្តន៍​ចំពោះ​អចលនទ្រព្យ​ទាំងអស់ លើ​ការវិនិយោគ​ដើមទុនផ្សេងៗទៀត ដូចជា ការជួល ផ្សារ​ហ៊ុន និង​ក៏ដូចជា​រូបិយប័ណ្ណ​បរទេស។ ពន្ធ​នឹងត្រូវ​អនុវត្តន៍​ចំពោះ​ប្រាក់ចំណេញ​ណាមួយ ពី​ប្រតិបត្តិការ​នៅក្នុង​ផ្នែក​ទាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here