តើប្រទេសសមាជិកអាស៊ានណាខ្លះនៅតែរក្សាបានកំណើនសេដ្ឋកិច្ចវជ្ជមានអំឡុង វិបត្តិសេដ្ឋកិច្ចសកល

ដោយៈ ម៉ាណេត

ភ្នំពេញៈ ខណៈការរីករាលដាលនៃជំងឺ COVID-19 កំពុងរីករាលដាលពាសពេញពិភពលោក ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) បានបន្ទាបកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងប្រទេសចំនួន៥ទៀតនៅតំបន់អាស៊ាន ខណៈប្រទេសចំនួននៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន។

ស្ថានភាពលំបាកនេះ ត្រូវបានគូសបញ្ជាក់នៅក្នុងបច្ចុប្បន្នភាពខែសីហា នៃចក្ខុវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ានបូក៣ឆ្នាំ២០២០ ដែលចេញផ្សាយកាលដើមខែសីហាដោ​យការិយាល័យAMRO។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមព័ត៌មាន ដែលបានចេញផ្សាយពីប្រទេសសឹង្ហបុរី កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំនេះត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះពីការព្យាករណ៍មុន (ខែមេសា) ចំនួន ២,៧ ភាគរយនៅឆ្នាំនេះ និង ៦,៨ ភាគរយនៅឆ្នាំក្រោយ មកធ្លាក់ចុះ -១,៨ ភាគរយនៅឆ្នាំនេះ និងមានកំណើន៦,៥នៅឆ្នាំក្រោយ។

នៅក្នុងអាស៊ាន មានតែប្រទេសប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងវៀតណាមប៉ុណ្ណោះដែលអាចរក្សាបាននូវកំណើនជាវិជ្ជមាន។

ប្រទេសឡាវអាចរក្សាបាននូវកំណើន សេដ្ឋកិច្ចរបស់ខ្លួន០,៥ភាគរយ មីយ៉ាន់ម៉ា ១,១ ភាគរយ ប្រ៊ុយណេ១,៦ ភាគរយ និងវៀតណាម៣,១ ភាគរយ។

កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនឹងមាន -០,៨ ភាគរយកម្ពុជា -១,៨ ភាគរយ ម៉ាឡេស៊ី -៣,២ ភាគរយ សឹង្ហបុរី -៦ ភាគរយ ហ្វីលីពីន -៦,៦ ភាគរយនិងថៃ -៧,៨ ភាគរយ។

សម្រាប់ឆ្នាំក្រោយ AMRO ព្យាករណ៍វិជ្ជមានបន្ថែមទៀត – កំណើនសេដ្ឋកិច្ចរបស់ប្រ៊ុយណេនឹងមានចំនួន៣,១ភាគរយថៃ និងឡាវ៤,៦ ភាគរយឥណ្ឌូណេស៊ី ៥,២ ភាគរយម៉ាឡេស៊ី ៥,៧ ភាគរយមីយ៉ាន់ម៉ា ៦,២ ភាគរយ កម្ពុជានិងហ្វីលីពីន ៦,៥ ភាគរយ ខណៈសិង្ហបុរីនិងវៀតណាមនៅ៧ភាគរយ។

ជំងឺរាតត្បាត COVID-19 នៅតែបន្តជាស្រមោលងងឹត និងមិនច្បាស់លើចក្ខុវិស័យនៃកំណើនសេដ្ឋកិច្ច ដែលបានធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចពិភពលោក ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២០។

រដ្ឋាភិបាលអាស៊ានបូក៣ បានចាត់វិធានការ ដែលមិនធ្លាប់មានពីមុនមក ដើម្បីទប់ស្កាត់ការឆ្លងជំងឺ និងរក្សាបាននូវកំណើនសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here