កូរ៉េ​បញ្ចេញ​កញ្ចប់​ថវិកា​ជិត ៣០ពាន់​លាន​ដុល្លារ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ជា​លើក​ទី៤

ដោយ ហ្សូ​លី

សេ​អ៊ូ​លៈ រដ្ឋាភិបាល​កូរ៉េខាងត្បូង ត្រៀម​បញ្ចេញ​កញ្ចប់​ថវិកា​សម្រាប់​ស្តារ​សេដ្ឋកិច្ច​ប្រទេស​ជា​លើក​ទី៤  បន្ទាប់ពី​ជំងឺ Covid-19 ផ្ទុះឡើង​សារជាថ្មី។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក ហុង ណាំ​គឺ បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​សំណើ​ថវិកា​នៅ​ឆ្នាំក្រោយ ជាមួយ​អ្នកយកព័ត៌មាន​ថា កូរ៉េខាងត្បូង​កំពុង​ពិនិត្យមើល​សេចក្តីព្រាងច្បាប់​នេះ ឱ្យបាន​ល្អិតល្អន់ ខណៈពេលដែល​ចំនួន​ឆ្លង ក្នុងប្រទេស​កើនឡើង​យ៉ាង​ឆាប់រហ័ស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពី​ខែកក្កដា​រដ្ឋសភា បានអនុម័ត​ថវិកា​បន្ថែម​លើក​ទី៣ ដែលមាន​ទឹកប្រាក់​ចំនួន៣៥,១ពាន់​ពាន់​លាន​វ៉ុ​ន (២៩.៥ ពាន់​លាន​ដុល្លារ) ដើម្បី​កាត់បន្ថយ​ការថយចុះ​សេដ្ឋកិច្ច​នៃ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​នេះ។

សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​ធ្លាក់ចុះ៣,៣ភាគរយ នៅក្នុង​ត្រីមាស​ទី ២ ពីមួយ​ត្រីមាស​មុន​ដែលជា​កំណើន​ទាប​បំផុត គិត​ចាប់តាំងពី​ត្រីមាស​ទី១ ឆ្នាំ១៩៩៨ នៅពេលដែល​វា​បាន​ធ្លាក់ចុះ ៦,៨ ភាគរយ។

អង្គការ​សហប្រតិបត្តិ​ការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចថ្មីៗនេះ​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងត្បូង នឹង​ធ្លាក់ចុះ០,៨ ភាគរយ​នៅ​ឆ្នាំ២០២០ ធៀប​នឹង​ឆ្នាំមុន។

ជាមួយនឹង​ការឆ្លង​វីរុស​ប្រចាំថ្ងៃ​កើនឡើង​ដល់៣ខ្ទង់ ប្រទេស​កូរ៉េខាងត្បូង​បាន​បង្កើន​ការទប់ស្កាត់​វីរុស​ដល់​កម្រិត​ទី២ នៅក្នុង​ប្រព័ន្ធ​ដោយ​ដាក់​ច្បាប់​ហាមឃាត់ ការប្រជុំ​ចំនួន៥០នាក់​ឬ​ច្រើនជាង​នេះ។ បន្ទាប់ពី​ចំនួន​នៅតែ​ច្រើនឡើង ការអនុវត្ត​វិធាន​កម្រិត​ទី ៣ ដែល​ក្នុងនោះ​ការប្រមូលផ្តុំ​មនុស្ស១០នាក់ ឬ​ច្រើនជាង​នេះ​នៅ​សាលារៀន និង​ព្រឹត្តិការណ៍​កីឡា​ត្រូវ​ហាមឃាត់។

លោក​រដ្ឋមន្ត្រី​បាន​និយាយថា “ប្រសិនបើ​វិធានការ​ផ្លាស់ប្តូរ​សង្គម ត្រូវបាន​បង្កើន​ដល់​កម្រិត​ទី៣ ផលប៉ះពាល់​សេដ្ឋកិច្ច​របស់​វា​នឹង​កាន់តែ​ធ្ងន់ធ្ងរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here