ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ កើនដល់ប្រមាណ ១.៣៣ ពាន់លានដុល្លារ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ទ្រព្យសកម្មសរុបរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មានចំនួន ៥.៣៣៥.២៥៨.៥១៨ ពាន់រៀល (ប្រមាណ១.៣៣ ពាន់លានដុល្លារ) កើនឡើងចំនួន ៣៣៥.៩៣៥ .១៥៥ ពាន់រៀល សើ្មនឹង ៦,៧% បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ហត្ថាកសិករ លីមីតធីត ដែលដាក់ជួនផ្សារមូលបត្រកម្ពុជាកាលពីដើមសប្តាហ៍នេះ។

 

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ហត្ថាកសិករ លីមីតធីត ទទួលបានប្រាក់ចំណេញមុនដកពន្ធចំនួន (១៧.៤៧២.១១១ )ពាន់រៀល ថយចុះចំនួន ៤៩.៥៨៩.៩៧៤ ពាន់រៀលសើ្មនឹង (១៥៤,៤%) និង ចំណូលសរុបមានចំនួន ១៧០.២០២.១១៩ ពាន់រៀល កើនឡើងចំនួន ២៧. ៥០៧.៧៦៥ ពាន់រៀល សើ្មនឹង ១៩,៣% ធៀបនឹងរយៈពេល៣ខែឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បំណុលសរុប មានចំនួន ៤ .៣៦៧.៧៩០.៥៤២ ពាន់រៀល កើនឡើងចំនួន ១៧៦.៧៨៤.២៦៩ ពាន់រៀល សើ្មនឹង ៤,២% បើធៀបនឹងឆ្នាំមុន។ មូលធនរបស់ភាគទុនិកសរុប មានចំនួន ៩៦៧. ៤៦៧. ៩៧៦ ពាន់រៀល កើនឡើងចំនួន ១៥៩. ១៥០. ៨៨៦ ពាន់រៀល សើ្មនឹង ១៩,៧% បើធៀបនឹងឆ្នាំមុន។

កាលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ កហត្ថាកសិករ លីមីតធីត បានបង្កើនដើមទុនចុះបញ្ជីពី ៧៥.០០០.០០០ (ចិតសិបប្រាំលាន) ដុល្លារអាមេរិក ទៅ ១១៥.០០០.០០០ (មួយរយដប់ប្រាំលាន) ដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាព និងបង្កើនទំនុកចិត្តពីអតិថិជន និងវិនិយោគិន នៅក្នុងទីផ្សារហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here