ចំណេះដឹង! តើ​មូល​ប​ត្រ​អាច​ជួញដូរ​បាន​មានគុណ​សម្បត្តិ​អ្វីខ្លះ?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ មូល​ប​ត្រ​អាច​ជួញដូរ​បាន (NCD) គឺជា​ប័ណ្ណបំណុល​រយៈពេល​ខ្លី​មានការ​ប្រាក់ ដែល​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា។

គុណសម្បត្តិ​នៃ​ការកាន់កាប់​មូល​ប​ត្រ​អាច​ជួញដូរ​បាន (NCD) រួមមាន៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១ គ្មាន​ហានិភ័យ: ដោយសារតែ​NCD បាន​គាំទ្រ​ដោយ​ប្រកាស​ស្តីពី ការចេញផ្សាយ​មូល​ប​ត្រ​អាច​ជួញ ដូរ​បាន​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា និង​ចេញ​ដោយ NBC ដូច្នេះ​ឧបករណ៍​នេះ គ្មាន​ហានិភ័យ​ឥណទាន​ឡើយ។

២ ទទួលបាន​ការប្រាក់: NCD គឺជា​ឧបករណ៍​អាច​ជួញដូរ​បាន ដែលមាន​ការប្រាក់ ដូច្នេះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​បាន​ប្រើ​ប្រាក់​បម្រុង​សល់​ទំនេរ​របស់ខ្លួន​ជាវ NCD អាចនឹងទទួល​បានកា​រ​ប្រាក់ ដែល​នឹង​ត្រូវបាន​ទូទាត់​សង នាកាល​វ​សាន្ត​ទៅក្នុង​គណនី​ចរន្ត​របស់​ម្ចាស់​មូល​ប​ត្រ ដែល​បាន​បើក​នៅ NBC ។

អត្រា​ការប្រាក់​របស់ NCD ខ្ពស់ជាង​អត្រា​ការប្រាក់​របស់​ប្រាក់​បញ្ញើ មាន​កាលកំណត់។ រូបមន្ត​សម្រាប់ គណនា​ការប្រាក់ NCD មាន​ដូចខាងក្រោម:

I = Prt

ដោយ:

– I គឺជា​ការប្រាក់

– P គឺជា​ចំនួន​ប្រាក់​ដើម

– r គឺជា​អត្រា​ការប្រាក់​ប្រចាំឆ្នាំ ជា​ភាគរយ​ដោយ​ចែកជា​មួយចំនួន​ថ្ងៃ​ពិតប្រាកដ​ក្នុង​ឆ្នាំនីមួយ។

– t អាយុកាល NCD

៣ អាច​ប្តូរ​សាច់ប្រាក់​បាន​រហ័ស: NCD គឺជា​ឧបករណ៍​បំណុល​រយៈពេល​ខ្លី គ្មាន​ហានិភ័យ និង​ចេញផ្សាយ ដោយ​NBC ដូច្នេះ​NCD អាច​ត្រូវបាន​ជួញដូរ​នៅក្នុង​ទីផ្សារ​ទី​ពីរ​ដែលមាន​កម្រិត​សន្ទនីយ​ភាព​ខ្ពស់។ លើសពីនេះ​ទៀត ស្ថិតក្នុង​ដំណាក់កាល​ប​ណ្តោះ​អាសន្ន ធនាគារជាតិ​នៃ​កម្ពុជា នឹង​ទទួល​ទិញ​ត្រឡប់​វិញ​មុន​កាល​វសាន តាម​ថ្លៃ​អប្បហារ ប្រសិនបើ​ម្ចាស់ NCD មានការ​លំបាក​ក្នុងការ​ស្វែងរក​សមភា​គី។

៤ អាច​ប្តូរ​កម្មសិទ្ធិៈ ម្ចាស់ NCD អាច​ផ្ទេរ NCD ទៅឱ្យ​ភាគី​ណាមួយ​នៅ ពេល​ណាមួយ​ក៏បាន​នៅក្នុង​ទីផ្សារ​អន្តរ​ធនាគារ។ NBC នឹង​ផ្ទេរកម្មសិទ្ធិ​ភាព​ជូន នៅពេលណា​បានទទួល​ការជូនដំណឹង​ពី​អ្នកទិញ និង​អ្នកលក់។

៥ អាច​ធ្វើជា​វត្ថុ​ធានា: NCD អាច​ត្រូវបាន​ប្រើ​ជាវ​ត្ថុ​ធានា សម្រាប់​ប្រតិបត្តិការ​ឥណទាន ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​នៅក្នុង​ទីផ្សារ​អន្តរ​ធនាគារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here