តើ​អ្នក​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​អាច​ខ្ចីប្រាក់​ពី​ស្ថាប័នហិរញ្ញវត្ថុ​នានា​បាន​ឆាប់រហ័ស?

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ ការខ្ចីប្រាក់​ពី​មិត្ត​ភ័ក្តិ​យល់ចិត្ត អាចជា​រឿង​ងាយស្រួល ប៉ុន្តែ​បើ​ខ្ចី​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ មិនមែនជា​រឿង​សាម​ញ្ញា​នោះទេ បើ​ដូច្នេះ​តើ​យើង​ត្រូវ​ត្រៀមលក្ខណៈ​ដូចម្តេច ដើម្បី​អាច​ខ្ចីប្រាក់​បាន​លឿន​និង​ឆាប់រហ័ស? ។

គេហទំព័រ Cambodiafinancialtimes.com និង Facebook Page ឈ្មោះ Cambodia Financial Times សូម​លើកយក​ចំណុច​មួយចំនួន ដើម្បី​ឲ្យ​អ្នក​បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ស្នើសុំ​កម្ចី​បាន​លឿន​និង​មាន​ប្រ​សិ​ទ្ឋ​ភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១) ត្រូវ​ត្រៀមលក្ខណៈ​រួចជាស្រេចៈ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឬ​ធនាគារ​ភាគច្រើន ត្រូវការ​ព័ត៌មាន​មួយចំនួន​អំពី​អ្នក ហើយ​ជាទូទៅ​ព័ត៌មាន ដែល​ត្រូវការ​នោះ​មិន​ខុសគ្នា​ប៉ុន្មាន​ទេពី​អង្គភាព​មួយ​ទៅ​អង្គភាព​មួយ។ ដូច្នេះ​ចូរ​ត្រៀម​ព័ត៌មាន និង​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់ ភ្នាក់ងារឥណទាន។ ធ្វើ​ដូចនេះ អាចជួយ​ព​ន្លឿ​ន​ដំណើរការ​ប្រាក់កំចី​រប​ស់​អ្នក​បាន។

២) ប្រសិនបើ​អ្នក​ធ្លាប់​ខ្ចី​ពីមុន​មកហើយៈ ហើយ​តែង​សង់​ប្រាក់​ត្រឡប់​វិញ​ជា​ទៀងទាត់​នោះ​អ្នក​ងាយ​នឹង​ទទួលបាន​ប្រាក់កំចី​ម្តង់ទៀត។

៣) ស្វែងរក​ប្រភព​ប្រាក់ៈ តើ​ប្រភព​ណាខ្លះ​អាច​ឲ្យ​អ្នក​ខ្ចីប្រាក់​បាន ជា​បងប្អូន មិត្តភក្តិ ធនាគារ….? ចូរ​ជ្រើសរើស​ប្រកបដោយ​ហេតុផល យកតែ​ប្រភព​ណា​ដែល​សមស្រប​បំផុត​សម្រាប់​អ្នក។រួច​សិក្សា​មើល​តើ​ប្រភព​ណា​ទំនងជា​ឲ្យ​អ្នក​ខ្ចី​ជាងគេ។

៤) អា​វ៉ង់​ប្រាក់ខែ​មុន (សង​វិញ​ពេល​បើក​ប្រាក់ខែ)។ វិធី​នេះ​អាច​ខ្ចី​បាន​លឿន ហើយ​កន្លែងធ្វើការ​ភាគច្រើន​អាច​នឹងមាន​សេវា​ប្រភេទ​នេះ។

និង​ចំណុច​ចុងក្រោយ​គឺ​ការ​បញ្ចាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here